គ្រូមត្តេយ្យសិក្សា

ការសិក្សាថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

ការសិក្សា​នៅ​ថ្នាក់មត្តេយ្យ​សិក្សា ធ្វើ​ឱ្យ​ប្អូន​ៗកុមារ​ទទួល​បាន​សីលធម៌​ ការ​អភិវឌ្ឍ​រាងកាយ​ សតិបញ្ញា​ ​; ភាសា​ លំនឹក​គិត​ និង​ចំណេះដឹង​ដ៏​ច្បាស់លាស់​តាមរយៈ​សកម្មភាព​ជាច្រើន​ដូចជា​ សិក្សា​សង្គម​ បុរេ​ សំណេរ​ បុរេ​គណិត​ ចម្រៀង​ កំណាព្យ​ រឿងនិទាន​ គំនូរ​ សង្កេត​ ភាសាអង់គ្លេស​ និង​ល្បែង​សិក្សា​នានា​។ ក្រៅពី​នេះ​ យើង​បាន​បន្ថែម​ជូន​ប្អូន​ៗនូវ​ការហាត់​ហែលទឹក​ បំណិន​ជីវិត​ ការ​ច្នៃប្រឌិត​ ដំណើរ​កម្សាន្ត​ សកម្មភាព​កីឡា​ សកម្មភាព​បោះ​តែនតិ៍​ ជំរុញ​ទឹក​ចិ​ត្ត​ប្អូន​ៗឱ្យ​ចូលចិត្ត​ការ​អាន​តាមរយៈ​ការ​ផ្តល់​នូវ​សៀវភៅរឿង​ជា​រៀងរាល់​សប្តាហ៍​។

សាល​រៀន​ អន្តរទ្វីប​ អាមេរិកាំង​ មាន​ជំនាញ​យ៉ាង​ពិសេស​ក្នុង​ការ​បណ្តុះបណ្តាល​កុមា​រតូចៗ​ឱ្យ​ស្រប​នឹង​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​របស់​ពួកគាត់​ ជាមួយ​លក្ខណៈ​ពិសេស​យ៉ាង​សម្បូរ​បែប​ដូច​ខាងក្រោម​៖

  • កម្មវិធីសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
  • វិធីបង្រៀនយ៉ាងសម្បូរបែប ដើម្បីជំរុញការលូតលាស់ផ្នែកសតិបញ្ញា ស្មារតី ការគិត សីលធម៌ ភាសា និងកាយសម្បទា។
  • សកម្មភាពនៃការលេង ការស្តាប់ ការនិយាយ ការអាន ការសង្កេត ទំនាក់ទំនង ការតស៊ូ ការត្រាប់តាមដែលមានភាពស្និទ្ធស្នាល កក់ក្តៅ បរិយាកាសរីករាយ និងផាសុកភាព។
  • ប្អូនៗលូតលាស់ដោយមានទាំងសីលធម៌ ចំណេះទូទៅភាសាខ្មែរ និងភាសាអង់គ្លេស។
ចែករំលែកអត្ថបទនេះ