អ្នកប្រឹក្សាសិក្សាសាលា

 

មូលហេតុ​ដែល​ចាំបាច់​ត្រូវ​មាន​អ្នក​ប្រឹក្សា​សិក្សា​សាលា​ពីព្រោះ​៖

  • អ្នក​ប្រឹក្សា​សិក្សា​សាលា​ មាន​តួនាទី​ជួយ​សម្របសម្រួល​ដល់​លោកគ្រូ​ អ្នកគ្រូ​ ហើយ​ធ្វើការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​របស់​សិស្ស​ ដែល​ពាក់ព័ន្ធ​ការសិក្សា​ ព្រមទាំង​ជំនួប​ពិភាក្សា​ជាមួយ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ ដើម្បី​ជួយ​សហការ​ជំរុញ​ដល់​ការ​បង្កើន​សមត្ថភាព​ការសិក្សា​របស់​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​មានទំនុក​ចិត្ត​ និង​មានគុណ​ភាព​។
  • ពង្រឹង​វិន័យ​ និង​អប់រំ​ក្រមសីលធម៌​ សុជីវធម៌​ សុភាវធម៌​របស់​សិស្សានុសិស្ស​ និង​ជំនួយ​ផ្នែក​ចិត្ត​សាស្រ្ត​សង្គម​របស់​សិស្សានុសិស្ស​ដែល​មាន​បញ្ហា​ទៅលើ​ការសិក្សា​។
  • ដើម្បី​រួមចំណែក​ក្នុង​វិស័យ​អប់រំ​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ ហើយ​មាន​ភាព​កក់ក្តៅ​ និង​មានទំនុក​ចិត្ត​ពីសំណាក់​មាតា​ បិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​។
ចែករំលែកអត្ថបទនេះ