គ្រូវិទ្យាល័យ

ការសិក្សាថ្នាក់វិទ្យាល័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​នូវ​បេសកកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ ដ៏​ត្រឹមត្រូវ​ តាមកម្ម​វិធី​សម្បូរ​បែប​ និង​ច្បាស់លាស់​បែប​ខ្មែរ​-អាមេរិកាំង​ ពី​ថ្នាក់​ទី៧​ ដល់ទី១២​ ស្របតាម​កម្មវិធី​របស់ក្រ​សួង​អប់រំ​ យុវជន​ និង​កី​ទ្បា​ ប្រកបដោយ​គុណភាព​ វិន័យ​ និង​សេវាកម្ម​។ ការ​ត្រៀម​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ ដើម្បី​ក្លាយទៅជា​មនុស្ស​ពេញលេញ​នៅក្នុង​សង្គម​ សាលា​មាន​យុទ្ធវិធី​ និង​សិល្បៈ​នៃ​ការអប់រំ​ដូចតទៅ​៖

  • បំពេញ​តម្រូវការ​ចាំបាច់​ជូន​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​ ទាំង​ផ្នែក​កាយសម្បទា​ សតិបញ្ញា​ ស្មារតី​ ការ​គិត​ សីលធម៌​ និង​តម្រូវការ​ផ្នែក​សុខភាព​របស់​សិស្ស​។
  • សាលា​បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​បន្ថែម​ទៀត​រួមមាន​ ការ​ពិសោធ​ កិច្ចការ​ស្រាវជ្រាវ​ កម្មវិធី​សិក្ខាសាលា​ ទស្សនកិច្ច​សិក្សា​ និង​ការស្រាវជ្រាវ​តាមរយៈ​ឯកសារ​សម្បូរ​បែប​គ្រប់​កម្រិត​ និង​គ្រប់​ជំនាញ​ក្នុង​បណ្ណាល័យ​ និង​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​។
  • បំផុសស្មារតី​ឱ្យ​សិស្សានុសិស្ស​ចូលរួម​ក្នុង​ការប្រកួត​ប្រជែង​ស្នាដៃ​ និង​ចូលរួម​សកម្មភាព​សង្គម​ផ្សេង​ៗ។
  • សិស្សានុសិស្ស​ទទួល​បាន​នូវ​ចំណេះដឹង​ច្បាស់លាស់​ទាំង​ផ្នែក​ភាសាអង់គ្លេស​ កុំព្យូទ័រ​ វិទ្យាសាស្រ្ត​និង​វិទ្យាសាស្រ្ត​សង្គម​ ដើម្បី​រៀបចំ​ខ្លួន​ត្រៀម​បពា្ចប់​ថ្នាក់​ចំណេះ​ទូទៅ​ ហើយ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​ឈាន​ទៅ​រក​ជំនាញ​ និង​ឯកទេស​នៅ​ថ្នាក់​ឧត្តម​សិក្សា​ពោរពេញ​ដោយ​សមត្ថភាព​។
  • អប់រំ​ឱ្យ​ក្លាយជា​កូន​ល្អ​ សិស្ស​ល្អ​ មិត្ត​ល្អ​ និង​ពលរដ្ឋ​ល្អ​ស្រប​ទៅតាម​ចតុស្តម្ភ​អប់រំ​ គឺ​អប់រំ​ឱ្យ​មានចំណេះ​ដឹង​ ចំណេះធ្វើ​ និង​ឱ្យ​ចេះ​រួមរស់​នៅជា​មួយ​គ្នា​ប្រកបដោយ​សុខដុមរមនា​។
ចែករំលែកអត្ថបទនេះ