អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងការអប់រំ ក្រោមប្រធានបទ “ការលើកតម្កើងវប្បធម៌ស្រាវជ្រាវឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា” អត្ថបទដកស្រង់ដោយ : ឃី គឹមស្រៀ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងការអប់រំ ក្រោមប្រធានបទ “ការលើកតម្កើងវប្បធម៌ស្រាវជ្រាវឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា” អត្ថបទដកស្រង់ដោយ : ឃី គឹមស្រៀ #MJQE#AmericanInterconSchool ការបង្កើតវប្បធម៌ស្រាវជ្រាវទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្រទាប់នៃសង្គម រួមទាំងរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍ ស្ថាប័ន និងបុគ្គល ដោយយោងទៅតាមអត្ថបទស្រាវជ្រាវរបស់លោក ហេង (Heng, 2020) ដែលគាត់បានសរសេរឡើងនៅក្នុងឆ្នាំ២០២០។ អ្នកស្រាវជ្រាវទាំងនេះចាំបាច់បំពេញតួនាទីរបស់ពួកគេ និងធ្វើការរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វប្បធម៌ស្រាវជ្រាវដ៏មានប្រសិទ្ធភាពមួយនៅក្នុងប្រទេសកម្ពុជា។ ដូចដែរ លោក យូលេស (Yolles, 2019) បានអះអាងថា បើគ្មានវប្បធម៌ផ្ទាល់ខ្លួនរបស់យើងទេ វានឹងមិនមានការអភិវឌ្ឍទេ។ មានន័យថា បើគ្មាន វប្បធម៌ស្រាវជ្រាវ ក៏គ្មានការអភិវឌ្ឍកិច្ចការស្រាវជ្រាវដែរ។ វប្បធម៌ស្រាវជ្រាវ គឺជាលក្ខខណ្ឌមួយដែលត្រូវបានកំណត់ទុកជាមុន ដើម្បីអភិវឌ្ឍន៍ដល់ការស្រាវជ្រាវ ហើយការអភិវឌ្ឍត្រូវការចំណេះដឹងវប្បធម៌ និងសមត្ថភាពក្នុងការប្រមូលផ្តុំចំណេះដឹង។ ដំណើរការនៃការជំរុញវប្បធម៌ស្រាវជ្រាវដ៏រឹងមាំ ទាមទារការខិតខំប្រឹងប្រែងរួមគ្នា ការប្តេជ្ញាចិត្តពិតប្រាកដ ចក្ខុវិស័យច្បាស់លាស់ និងសូម្បីតែការផ្លាស់ប្តូរផ្នត់គំនិតនៅគ្រប់កម្រិតនៃសង្គម រួមទាំងកម្រិតជាតិ ស្ថាប័ន និងបុគ្គល។ ដូច្នេះ ការយកចិត្តទុកដាក់លើគោលនយោបាយ និងការសហការគ្នាលើទិដ្ឋភាពផ្សេងៗគ្នានៅក្នុងសង្គម គឺចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗចំនួនបួន៖ កង្វះវប្បធម៌ស្រាវជ្រាវដ៏រស់រវើក…

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា ក្រោមប្រធានបទ “ឥទ្ធិពល៣យ៉ាងដែលបច្ចេកវិទ្យាទំនើបធ្វើឱ្យមនុស្សកាន់តែល្ងង់ជាងមុន” អត្ថបទដកស្រង់ដោយ : គុណ ភ័ក្ត្រា #MJQE#AmericanInterconSchool

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា ក្រោមប្រធានបទ “ឥទ្ធិពល៣យ៉ាងដែលបច្ចេកវិទ្យាទំនើបធ្វើឱ្យមនុស្សកាន់តែល្ងង់ជាងមុន” អត្ថបទដកស្រង់ដោយ : គុណ ភ័ក្ត្រា #MJQE#AmericanInterconSchool បច្ចេកវិទ្យាពុំបានបំផ្លាញមនុស្សនោះទេ គឺមនុស្សខ្លួនឯងនេះហើយជាអ្នកបំផ្លាញខ្លួនឯង។ អ្វីៗស្ថិតនៅលើខ្លួនឯងថា តើអ្នកប្រើប្រាស់វាដោយរបៀបណាតែប៉ុណ្ណោះ អ្នកគ្រប់គ្រងទៅលើវា ឬឱ្យវាជាអ្នកគ្រប់គ្រងមកលើអ្នកយ៉ាងនេះឯង។ នៅពេលមនុស្សបានឱ្យវាគ្រប់គ្រងមកលើខ្លួនឯង នោះពួកគេនឹងទទួលរងនូវឥទ្ធិពលដូចនឹង៣ចំណុចខាងក្រោមនេះ៖ ១. ការរំខានមិនដាច់ : សាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រ លោក Glenn Wilson បានលើកឡើងថា អ្នកបានបាត់បង់១០ភាគរយនៃប្រសិទ្ធភាពដែលមាននៅក្នុងកម្រិតភាពឈ្លាសវៃ ឬ IQ របស់អ្នក ដោយគ្រាន់តែទទួលការរំខានពីសារតែមួយប៉ុណ្ណោះ ស្របពេលដែលអ្នកកំពុងព្យាយាមបញ្ចប់កិច្ចការរបស់អ្នក។ ចុះអំឡុងពេលនៃការផ្ចង់ស្មារតីទៅលើការបំពេញការងារ តើអ្នកទទួលការរំខានប៉ុន្មានដងពីសារក្នុងទូរស័ព្ទរបស់អ្នក? ហើយតើខួរក្បាលរបស់អ្នកត្រូវបាត់បង់ថាមពលប៉ុណ្ណាពីការរំខានទាំងនោះ? ម្យ៉ាងទៀតវាក៏មានជាប់ពាក់ព័ន្ធនឹងការធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយដែរ ដែលផលប៉ះពាល់វាអាចមានធ្ងន់ធ្ងរចំពោះផ្លូវចិត្ត និងសុខភាពរបស់អ្នកក្នុងរយៈពេលវែងទៀតផង។ ២. ចំណេះដឹងដែលប្រែក្លាយជាឥតន័យ : អ្វីដែលអ្នកចង់ដឹង គ្រប់យ៉ាងបើកបង្ហាញឱ្យអ្នកដោយត្រឹមចូលស្វែងរកតាម Google តែប៉ុណ្ណោះ។ ព័ត៌មានផ្ដល់ឱ្យយ៉ាងច្រើនពោរពាស អ្នកបានអានច្រើន មើលច្រើន ស្ដាប់ច្រើន ប៉ុន្តែពេលខ្លះអ្នកមិនដឹងខ្លួនទេថាអ្វីដែលអ្នកចេះពិតប្រាកដ និងបានស៊ីជម្រៅ។ ៣. ញៀននឹងការធ្វើខ្លួនឱ្យមានឥទ្ធិពល : នេះហើយ គឺជារបៀបដ៏ពេញនិយមមួយដែលមនុស្សសម័យទំនើបនេះប្រើប្រាស់បច្ចេកវិទ្យា ដែលសំដៅទៅលើបណ្ដាញសង្គមនេះឯង។…