លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង) បរិច្ចាគថវិកាចំនួន៤០លានរៀល…
កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតីការគិត សីលធម៌ និងភាសាទៅតាមបរិយាកាស និងទំនោរនៃ មជ្ឈដ្ឋានសង្គម។
សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ គ្រប់កម្រិតសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការលូតលាស់របស់ប្អូនៗថ្នាក់អនុវិទ្យាល័យ គឺជាដំណាក់កាលមួយសំខាន់សម្រាប់ត្រៀមឱ្យប្អូនឈានទៅយុវវ័យប្រកបដោយចំណេះជំនាញ
សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំ មួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែប
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង) បរិច្ចាគថវិកាចំនួន៤០លានរៀល…
កាលពីថ្ងៃទី២០ ខែតុលា ឆ្នំា២០២០ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មីបានធ្វើបទបង្ហាញស្ដីពីបទបញ្ជាផ្ទៃក្នុងដល់សិស្សានុសិស្ស ផ្នែកមធ្យមសិក្សា ដែលមានវត្តមានលោកគ្រូ អ្នកគ្រូចូលរួម ទាំងសិស្សានុសិស្សវេនព្រឹក និងវេនរសៀលផងដែរ។បទបង្ហាញនេះអាចធ្វើឱ្យប្អូនៗសិស្សានុសិស្សយល់កាន់តែច្បាស់ពីបទបញ្ញត្តិ វិន័យ និងសណ្ដាប់ធ្នាប់ទូទៅបន្ថែមទៀត។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នំា២០២០ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មីបានធ្វើបទបង្ហាញស្ដីពីបទបញ្ជាផ្ទៃក្នុងដល់សិស្សានុសិស្ស ផ្នែកបឋមសិក្សា ដែលមានវត្តមានលោកគ្រូ អ្នកគ្រូចូលរួម ទាំងសិស្សានុសិស្សវេនព្រឹក និងវេនរសៀលផងដែរ។ បទបង្ហាញនេះអាចធ្វើឱ្យប្អូនៗសិស្សានុសិស្សយល់កាន់តែច្បាស់ពីបទបញ្ញត្តិ វិន័យ និងសណ្ដាប់ធ្នាប់ទូទៅបន្ថែមទៀត។
កាលពីថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាស្តីពី ការចែករំលែកព័ត៌មាន និងការឈ្វេងយល់អំពីការអប់រំនៅព្រះរាជាណាចក្រថៃ ជូនដល់លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។ សិក្ខាសាលានេះបង្ហាញដោយលោកគ្រូ ប៉ូវ វី…
ដើម្បីទស្សនាបន្តសូមចុចទីនេះ
រដ្ឋមន្រ្តីក្រសួងអប់រំចុះពិនិត្យ និងចុះ MoU មុនអនុញ្ញាតឱ្យ
បវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ចូលរៀនថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អាហារូបករណ៍រហូតដល់១៥%! ថ្នាក់សិក្សាត្រៀមដោយឥតគិតថ្លៃ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២! ពេលវេលា និងទីកន្លែងមានកំណត់! New Study Year 2020-2021 school on October 12, 2020 Scholarship…
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទីតាំង៖ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី កាលបរិច្ឆេទ៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ដើម្បីទស្សនាបន្តសូមចុចទីនេះ
ដើម្បីទស្សនាបន្តសូមចុចទីនេះ
ដើម្បីមើលបន្តសូមចុចទីនេះ
មជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តទ្វីប អាមេរិកាំង របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានសហការគ្នារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា…
ការប្រឡងឆមាសលើកទី១ គឺចាប់ពីថ្ងៃទី០២ ដល់ទី០៧ ខែមីនា ឆ្នាំ២០២០ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី កុំពុងធ្វើការប្រឡងឆមាសលើកទី១ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ សម្រាប់ថ្នាក់ទី៦ មុខវិជ្ជាកុំព្យូទ័រ និងភាសាអង់គ្លេសបានប្រឡងរួចរាល់ ហើយមុខវិជ្ជាគោលនឹងប្រឡងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ…
កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ នៃសាលារៀន បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៧ វគ្គផ្តាច់ព្រ័ត្រ។ បេក្ខជនដែលចូលរួមមាន៣២ក្រុម ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះគណៈកម្មការក្នុងកម្មវិ ធីប្រកួតនេះបានស្វែងរកជ្រើសរើសបេក្ខជនពូកែ និងមាន មានសមត្ថភាពខ្ពស់ចំនួន៣ក្រុម…
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំសិក្ខាសាលាស្តីពី “សុវត្ថិភាពចំណីអាហារ” ដើម្បីឱ្យកុមារយល់ដឹងអំពីចំណីអាហារណាដែលប៉ះពាល់ដល់សុខភាព ហើយអាហារប្រភេទណាដែលមិនប៉ះពាល់សុខភាព សម្រាប់ថ្នាក់ក្រោមមត្តេយ្យ ដល់ទី៦។ ទាក់ទងនឹងសុវភាពចំណីអាហារនេះ លោកវេជ្ជបណ្ឌិត ងិន សុខរង្សី មកពីមជ្ឈមណ្ឌលសុខភាពសិស្ស…
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ និងរមណីយដ្ឋានទេសចរណ៍ ភ្នំព្រះរាជទ្រព្យដែលស្តិតក្នុងភូមិវាំងក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ…
កាលពីថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការសាលា បានរៀបចំសិក្ខាសាលាស្តី អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី។ ដោយសហការជាមួយអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ។ សព្វថ្ងៃនេះបញ្ហាប្រឈមនៃគ្រោះថ្នាក់ចារាចរណ៍ផ្លូវគោកមិនមែនជារឿងដែលគួរឱ្យមើលរំលង ឬជារឿងរបស់បុគ្គលណាម្នាក់ឡើយ ពោលវាគឺជាបញ្ហារបស់មនុស្សនៅទូទាំងប្រទេស ដូច្នេះហើយ សាលារៀន…
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៧ សម្រាប់ថ្នាក់ទី៧ ដល់ទី១២ ម្យ៉ាងបេក្ខជនដែលជាប់នៅវគ្គជម្រុះជុំទី១ នេះនឹងយកទៅប្រកួតវគ្គជម្រុះជុំទី២នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។…
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៧ វគ្គជម្រុះជុំទី១ និងជម្រុះជុំទី២ សម្រាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។…
នំបញ្ចុកអាចយកទៅបរិភោគជាមួយនឹងមុខម្ហូប ឬទឹកសម្លរជាច្រើនប្រភេទ។ ដូចនេះ កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅនេះ អ្នកគ្រូ អ៊ុន ច័ន្ទនិមល និងលោកគ្រូ ង៉ូវ សប្បាយ បានដឹកនាំប្អូនៗសិស្សថ្នាក់ទី៥ ធ្វើបំណិនជីវិត “នំបញ្ចុកទឹកត្រីអំពិលទុំ់”។ លោកគ្រូ អ្នកគ្រូបានរៀបរាប់ពីគ្រឿងផ្សំ និងបង្ហាញពីវិធីធ្វើដល់ប្អូនៗ។ បន្ទាប់ពីនោះ លោកគ្រូ…
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ តាន់ ថានី ជាគ្រូឯកទេសជីវវីទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សានុសិស្សថ្នាក់ទី១១ ធ្វើពិសោធអំពី ការវះកាត់បេះដូង និងតម្រងនោមជ្រូក ក្នុងគោលបំណងឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់កាន់តែច្បាស់លាស់នូវប្រ៊ឺសបេះដូងដែលមានប្រព័ន្ធស្មុគស្មាញទាំងខាងឆ្វេង និងខាងស្តាំ និងដឹងពីដំណើរការកន្លែងច្រោះទឹកនោមដែលស្ថិតក្នុងសំណុំតម្រងនោម ដោយសារសិរីរាង្គតម្រងនោមរបស់ជ្រូក មិនខុសពីមនុស្សទេ…
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៨ ទាំងបីសាខាមានដូចជា សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) សាខាទួលគោក និងសាខាចាក់អង្រែ ចុះទស្សនកិច្ចសិក្សាលើកទី១៣២ប្រចាំសាលារៀន នៅសារមន្ទីរនរបុរី និងតំបន់កសិកម្ម ខេត្តកំពង់ស្ពឺ…
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរលើកទី១ សម្រាប់ថ្នាក់បឋមសិក្សា ម្យ៉ាងបេក្ខជនដែលជាប់នៅវគ្គជម្រុះជុំទី១ និងវគ្គជម្រុះជុំទី២ នេះនឹងយកទៅប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្រនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សកាន់តែមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្របន្ថែមលើមុខវិជ្ជាភាសាខ្មែរ បង្កើនការចងចាំពាក្យភាសាខ្មែរ ហើយពន្យល់បានច្យាស់លាស់រួមទាំងថ្នាក់ពាក្យទៀតផង។…
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា នៅតាមសាខារៀងៗខ្លួន។ ទិវាកុមារអន្តរជាតិ គេតែងប្រារព្ធនៅថ្ងៃទី១ ខែមិថុនា នៅទូទាំងពិភពលោក ហើយសាលារៀន អន្តរទ្វីប អាមេរិកាំងយកថ្ងៃនេះមកប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជាជំនួសថ្ងៃទី១ ខែមិថុនា…
សិស្សពីថ្នាក់ទី១ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែចូលបណ្ណាល័យដើម្បីអានសៀវភៅទៅតាមកម្រិតថ្នាក់ក្នុងកាលវិភាគសិក្សារបស់សាលា។ នៅក្នុងបណ្ណាល័យមានសៀវភៅសំបូរបែបតម្រូវទៅតាមអាយុកុមារជាក់ស្តែងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ប្អូនៗថ្នាក់ទី៣ បានចូលបណ្ណាល័យអានសៀវភៅរឿងព្រេងនិទាន ដោយយកចិត្តទុកដាក់ និងមានភាពសប្បាយរីករាយក្នុងការអាននោះ។ សកម្មភាពអានផ្សេងៗទៀត
កម្មវិធីសិក្សាគណនាលេខរហ័ស
រៀនត្រៀមសម្រាប់
ឆ្នាំសិក្សាថ្មី
សាខា
ពិសោធន៍
“សូមស្វាគមន៍ការមកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី!”
តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីជាមាតាបិតា ឬអ្នកអាណាព្យាបាលដែលបានជ្រើសរើស និងគាំទ្រយ៉ាងពេញទំហឹងចំពោះ សាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់បណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ អានបន្ថែម
“រីករាយស្វាគមន៍ជាមួយការចូលមកកាន់ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី!”
នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងសម្រាប់ការចូលរួមគាំទ្រ សហការពីសំណាក់លោក លោកស្រីដែលជាមាតា បិតា ឬអ្នកអាណាព្យាបាលដែលតែងតែពេញចិត្ត ហើយជឿជាក់លើសេវាកម្ម គុណភាព និងវិន័យរបស់សាលារៀនយើងកន្លងមករហូតដល់បច្ចុប្បន្ន។ ទន្ទឹមនឹងការជឿជាក់របស់លោកអ្នក ក្រុមការងារយើងក៏រឹតតែមានកម្លាំងចិត្តបន្តព្យាយាម និងអភិវឌ្ឍ លើគ្រប់ផ្នែក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ អានបន្ថែម
“ស៊ុនលី សិក្ខា ជាយុវតីម្នាក់រៀននៅសា AIS ថ្នាក់ទី១២”ក” នាឆ្នាំសិក្សា២០១៨-២០១៩នេះ។”
យុវជន ជាវ័យមួយដែលពោរពេញទៅដោយថាមពល និងបញ្ញាស្មារតីក្លាវក្លា ជាពិសេសពួកគាត់ជាកម្លាំងស្នូលក្នុងការចូលរួមគ្រប់សកម្មភាពនានាក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍជាតិផងដែរ។ យុវជនទាំងអស់នៅកម្ពុជាយើងមានប្រមានប្រហែលជាង៥០% នៃចំនួនប្រជាជនសរុប។ ស៊ុនលី សិក្ខា ជាយុវតីម្នាក់រៀននៅសា AIS ថ្នាក់ទី១២”ក” នាឆ្នាំសិក្សា២០១៨-២០១៩នេះ។ យុវតីរូបនេះ កើតក្នុងត្រកូលអ្នកមានជីវភាពបង្គូរផងដែរនៅរាជធានីភ្នំពេញ។ អាណាព្យាបាលពួកគាត់ បានបោះទន់យ៉ាងធំមកលើសាលាAIS។ អានបន្ថែម
“យុវជន គ្រួច ឈីម ជាសិស្សម្នាក់រៀននៅសាលា AIS ថ្នាក់ទី១២”ក” នាឆ្នាំសិក្សា២០១៨-២០១៩ នេះ។”
យុវជន ជាវ័យមួយដែលពោរពេញទៅដោយថាមពល និងបញ្ញាស្មារតីក្លាវក្លា ជាពិសេសពួកគាត់ជាកម្លាំងស្នូលក្នុងការចូលរួមគ្រប់សកម្មភាពនានាក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍជាតិផងដែរ។ យុវជនទាំងអស់នៅកម្ពុជាយើងមានប្រមានប្រហែលជាង៥០% នៃចំនួនប្រជាជនសរុប។ យុវជន គ្រួច ឈីម ជាសិស្សម្នាក់រៀននៅសាលា AIS ថ្នាក់ទី១២”ក” នាឆ្នាំសិក្សា២០១៨-២០១៩ នេះ។ យុវជនរូបនេះ កើតក្នុងត្រកូលអ្នកមានជីវភាពបង្គួរនៅក្នុងរាជធានីភ្នំពេញ។ អានបន្ថែម