នំបញ្ចុក​ទឹកត្រី​អំពិល​ទុំ​

នំបញ្ចុកអាចយកទៅបរិភោគជាមួយនឹងមុខម្ហូប ឬទឹកសម្លរជាច្រើនប្រភេទ។  ដូចនេះ កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅនេះ អ្នកគ្រូ អ៊ុន ច័ន្ទនិមល និងលោកគ្រូ ង៉ូវ សប្បាយ បានដឹកនាំប្អូនៗសិស្សថ្នាក់ទី​៥  ធ្វើបំណិនជីវិត “នំបញ្ចុកទឹកត្រីអំពិលទុំ់”។ លោកគ្រូ អ្នកគ្រូបានរៀបរាប់ពីគ្រឿងផ្សំ និងបង្ហាញពីវិធីធ្វើដល់ប្អូនៗ។ បន្ទាប់ពីនោះ លោកគ្រូ អ្នកគ្រូបាន​ផ្តល់ឱកាស ដល់ប្អូនៗក្នុងចម្អិន ដោយខ្លួនឯង ដោយមានការសម្របសម្រួលពីសំណាក់លោកគ្រូ អ្នកគ្រូ។ សកម្មភាពរបស់ប្អូនច្រើនទៀត

ការ​វះ​បេះដូង​ និង​តំ​រង​នោម​ជ្រូក​

កាលពី​ថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ អ្នកគ្រូ​ តាន់​ ថា​នី​ ជា​គ្រូ​ឯកទេស​ជីវ​វី​ទ្យា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​នាំ​សិស្សានុសិស្ស​ថ្នាក់​ទី១១​ ធ្វើ​ពិសោធ​អំពី​ ការវះកាត់​បេះដូង​ និង​តម្រងនោម​ជ្រូក​ ក្នុង​គោលបំណង​ឱ្យ​សិស្សានុសិស្ស​បាន​សិក្សា​ស្វែងយល់​កាន់តែ​ច្បាស់​លាស់​នូវ​ប្រ៊ឺ​សបេះ​ដូង​ដែល​មាន​ប្រព័ន្ធ​ស្មុគស្មាញ​ទាំង​ខាងឆ្វេង​ និង​ខាងស្តាំ​ និង​ដឹងពី​ដំណើរការ​កន្លែង​ច្រោះ​ទឹកនោម​ដែល​ស្ថិត​ក្នុង​សំណុំ​តម្រងនោម​ ដោយសារ​សិរី​រាង្គត​ម្រ​ងនោ​មរ​បស់​ជ្រូក​ មិន​ខុសពី​មនុស្ស​ទេ​ គឺជា​សិរី​រាង្គដ៏​សំខាន់​មួយ​ដែល​មាន​នាទី​ជួយ​ចម្រោះ​ទឹកនោម​ និង​សារធាតុ​ពុល​ផ្សេង​ៗ ដើម្បី​បញ្ចេញ​មក​ខាងក្រៅ​រាងកាយ​។ ការ​រៀន​ទ្រឹ​ស្តី​ គឺជា​ផ្នែក​មួយ​នៃ​ចំណេះដឹង​ ឯការ​ពិសោធ​ ក៏​ជាផ្នែក​នៃ​ចំណេះដឹង​ដូចគ្នា​ ដូច្នេះហើយ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ​តែងតែ​ផ្តោត​ទៅ​ការ​ពិសោធ​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ការ​រៀន​ទ្រឹ​ស្តី​។ ម៉្យាងទៀត​គ្រប់​មេរៀន​ដែល​ពាក់​ពន្ធ​ការ​ពិសោធ​ លោកគ្រូ​ អ្នកគ្រូ​ តែងតែ​ពន្យល់​ពី​ដំណាក់​ការ​មួយ​ទៅ​ដំណាក់​ការ​មួយទៀត​យ៉ាង​លម្អិត​ បន្ទាប់មក​សិស្សានុសិស្ស​ក៏​ចាប់ផ្តើម​អនុវត្ត​ពិសោធ​ក្រោយពេល​លោកគ្រូ​ អ្នកគ្រូ​ពន្យល់​ និង​ណែនាំ​ដំណាក់កាល​នី​មួយ​ៗចប់​ ធ្វើ​យ៉ាងនេះ​ដើម្បី​ធនាថា​សិស្ស​ទាំងអស់​ទទួល​បាន​ចំណេះដឹង​ដែល​ពិតប្រាកដ​មួយ​។ រូបភាពការវះបេះដូង និងតំរងនោមជ្រូក

ដំណើរ​ទស្សនកិច្ច​សិក្សា​សារមន្ទីរ​នរ​បុរី​ និង​តំបន់កសិកម្ម​

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៨ ទាំងបីសាខាមានដូចជា សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) សាខាទួលគោក និងសាខាចាក់អង្រែ ចុះទស្សនកិច្ចសិក្សាលើកទី១៣២ប្រចាំសាលារៀន នៅសារមន្ទីរនរបុរី និងតំបន់កសិកម្ម ខេត្តកំពង់ស្ពឺ  ហើយថែមទាំងចុះចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សនៅ​សាលា​បឋម​សិក្សា​ខនារាម ។        នៅពេលសិស្សានុសិស្សសាលាបឋមសិក្សាខនារាម មានលោកនាយកសាលា និងសិស្សានុសិស្សជាច្រើនបានរង់ចាំស្វាគមន៍។ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស (AIS) បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗសិស្សានុសិស្សសាលាបឋមសិក្សា។ នេះជាការចូលរួមចំណែកចែករំលែកនូវការលំបាក និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ។ ក្រោយពីការចែកអំណោយរួចរាល់ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស (AIS) ក៏បន្តដំណើរទៅកាន់សារមន្ទីរ នរបុរី និងតំបន់កសិកម្ម ។​​​​​​​​​​​​ ពេលទៅដល់ទីនោះសិស្សានុសិស្សបានទស្សនាសារមន្ទីរ នរបុរី ដែលមានតាំងវត្ថុបុរាណ បានយល់ដឹងបន្ថែមពីប្រវត្តរបស់វត្ថុបុរាណទាំងនោះ។    …

ការប្រកួត​ពន្យល់​ពាក្យ​ភាសាខ្មែរ​

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរលើកទី១ សម្រាប់ថ្នាក់បឋមសិក្សា ម្យ៉ាងបេក្ខជនដែលជាប់នៅវគ្គជម្រុះជុំទី១ និងវគ្គជម្រុះជុំទី២ នេះ​នឹងយកទៅប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្រនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សកាន់តែមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្របន្ថែមលើមុខវិជ្ជាភាសាខ្មែរ បង្កើនការចងចាំពាក្យភាសាខ្មែរ ហើយពន្យល់បានច្យាស់លាស់រួមទាំងថ្នាក់ពាក្យទៀតផង។ ចំពោះសិស្សទទួលបានជ័យលាភីនៅវគ្គផ្តាច់ព្រ័ត្រ រួមមាន លេខ១ ទទួលបានពានរង្វាន់​  មេដាយមាស និងកាដូ លេខ២ ទទួលបានមេដាយប្រាក់ និងកាដូ ហើយលេខ៣ ទទួលបានមេដាយសំរិទ្ធិ និងកាដូ។

រីករាយ​ទិវា​កុមារ​អន្តរជាតិ​ និង​អប​អរសាទរ​ទិវា​កុមារ​កម្ពុជា​

នៅថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ សាលា​រៀន អន្តរ​ទ្វីប ​អាមេរិកាំង ទាំង​បី​សាខា ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា នៅតាមសាខារៀងៗខ្លួន។ ទិវា​កុមារ​អន្តរជាតិ គេ​តែង​ប្រារព្ធ​នៅ​ថ្ងៃ​ទី១ ខែមិថុនា នៅ​ទូ​ទាំង​ពិភព​លោក ហើយសាលា​រៀន អន្តរ​ទ្វីប ​អាមេរិកាំងយកថ្ងៃនេះមកប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជាជំនួសថ្ងៃទី១ ខែមិថុនា ព្រោះជាថ្ងៃឈប់សម្រាក។ ទិវានេះដើម្បីឱ្យកុមារដឹងនូវសិទ្ធសេរីភាពរួមមាន សិទ្ធិ​រស់​រាន សិទ្ធិ​គាំពារ សិទ្ធិ​អភិវឌ្ឍន៍ និង​សិទ្ធិ​ចូល​រួម។ កុមារបានសម្តែងសកម្មភាពមួយចំនួនមានដូចជា ចម្រៀង កាយវិការ ចង្វាក់រាំ ការដើ​របង្ហាញ​ម៉ូត និងសម្តែងរឿងខ្លីដែលឆ្លុះបញ្ចំងពីទិវាប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា។

អំណាន​រឿងព្រេង​និទាន​

សិស្សពីថ្នាក់ទី១ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង​ តែងតែចូលបណ្ណាល័យដើម្បីអានសៀវភៅទៅតាមកម្រិតថ្នាក់ក្នុងកាលវិភាគសិក្សារបស់សាលា។ នៅក្នុងបណ្ណាល័យមានសៀវភៅសំបូរបែបតម្រូវទៅតាមអាយុកុមារជាក់ស្តែងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ប្អូនៗថ្នាក់ទី៣ បានចូលបណ្ណាល័យអានសៀវភៅរឿងព្រេងនិទាន ដោយយកចិត្តទុកដាក់​ និងមានភាពសប្បាយរីករាយក្នុងការអាននោះ។ សកម្មភាពអានផ្សេងៗទៀត