អគារសិក្សា

អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី

អគារមជ្ឈមណ្ឌលភាសា​ អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មាន ​អាសយ​ដ្ឋាន​​ស្ថិត​នៅអគាលេខ1C និង 13D កែងផ្លូវ53 និង154 ភូមិ5 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ អគារនេះមានកម្ពស់8ជាន់ ​មាន​ទំហំ​អគារ​សរុប​ចំនួន425.01m2 និងទំហំដីមានចំនួន151.39m2 ប្រកប​ដោយ​ស្តង់​ដា​បែប​ទំនើប​​ មានគុណភាព សុវត្ថិភាព ផាសុកភាព មានជណ្តើរយន្ត1 និងជណ្តើរជើង2។

អគារមជ្ឈមណ្ឌលភាសា​ អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី នៅក្នុងបន្ទប់សិស្សសិក្សាត្រូវបានរៀបចំបំពាក់នូវម៉ាស៊ីនត្រជាក់ Smart TV ដើម្បីបំពេញ​តម្រូវ​ការក្នុង​ការសិក្សា។ នៅតាមជាន់​នីមួយៗ មានដាក់ថូផ្កាលម្អ និង​មាន​រៀបចំសាឡុង និងតុ សម្រាប់​សិស្សានុសិស្សអង្គុយលេង ឬអានសៀវភៅជាដើម។

អគារមជ្ឈមណ្ឌលភាសា​ អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី​ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី08 ខែឧសភា ឆ្នាំ2019​ ហើយអគារ​នេះ បានដាក់ឱ្យសិស្សរៀន​ថ្នាក់​ចំណេះ​​ទូទៅខ្មែរ​ថ្នាក់ក្រោមមត្តេយ្យសិក្សា​ ដល់ទី12 នៃ​សាលា​រៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ដំណើរការ​ចូល​រៀន​តាំង​ពីថ្ងៃទី16 ខែតុលា ឆ្នាំ2019 មកម្ល៉េះ។ បច្ចុប្បន្ន អគារនេះត្រូវបានដាក់ឱ្យសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់​ទី12 សិក្សាចំនួន2វេន រួមទាំងថ្នាក់ភាសាចិន និងអង់គ្លេសសិក្សា​នៅពេលល្ងាចបន្ត។

ចែករំលែកអត្ថបទនេះ