លោក ប៉ាំង លាងស៊ីម
នាយកចាងហ្វាង

សូមស្វាគមន៍​ការ​មកកាន់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ផ្សារថ្មី​!

តាំង​នាម​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ដែល​បាន​ជ្រើសរើស​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សម្រាប់​បណ្តុះបណ្តាល​បុត្រធីតា​របស់​លោក​អ្នក​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ “គុណភាព​ វិន័យ​ សេវាកម្ម​” សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​។ ម្យ៉ាងវិញទៀត​ សិស្សានុសិស្ស​ទាំងអស់​នឹង​ទទួល​បាន​បទ​ពិសោធ​ន៍​ថ្មី​ៗយ៉ាង​ ច្រើន​ពីសា​លា​រួមមាន​ ចំណេះដឹង​ ចំណេះធ្វើ​ ការ​រៀន​រស់នៅ​ជាមួយគ្នា​ដែល​ប្រកបដោយ​ក្រមសីលធម៌​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​បេ​សកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​ អប់រំ​ យុវជន​ និងកីឡា​ និង​គោលការណ៍​របស់​ រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​។ សាលា​លើកកម្ពស់​ និង​លើកទឹកចិត្ត​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ និង​តាម​ឯកសារ​ក៏​ច្រើន​នៅក្នុង​បណ្ណាល័យ​សាលា​ មិន​ត្រឹមតែ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​មានចំណេះ​ដឹង​ពិតប្រាកដ​ ក្រមសីលធម៌​ ថែមទាំង​ឱ្យ​ប្អូន​ចេះ​ចែករំលែក​ មាន​ទំនួល​ខុសត្រូវ​ក្នុង​សង្គម​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅពេល​ដែល​ប្អូន​ចេញ​រៀន​នៅ​តាម​សកលវិទ្យាល័យ​នានា​មិនថា​ក្នុង​ប្រទេស​ ឬក្រៅប្រទេស​ទេ​ ហើយ​អនាគត​នឹង​ក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ ទេពកោសល្យ​ សីលធម៌​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​សង្គម​។

ជាចុងក្រោយ​សូម​ថ្លែងអំណរគុណ​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗ ​ឱ្យមក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ និង​អ្នកអាណាព្យាបាល​ និង​ជូន​ពរ​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

ការអប់រំ​គឺជា​អាវុធ​ដ៏​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្ន​ងការកាត់បន្ថយ​ភាព​ក្រីក្រ​ និង​កែប្រែ​ពិភពលោក​!