កញ្ញា ជា ចាន់ស្រីរ័ត្ន

អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស

កញ្ញា​ ជា ចាន់ស្រីរ័ត្ន  កើតនៅក្នុងរាជធានីភ្នំពេញ។​ នៅឆ្នាំ​២០១៥​​​ កញ្ញា បានទទួលបរិញ្ញាបត្រផ្នែក បង្រៀនភាសាអង់គ្លេស ​និង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងការអភិវឌ្ឍនៅឆ្នាំ២០២០ពី​​​សាកលវិទ្យាល័យ​ ន័រតុន ។ ពី​ឆ្នាំ២០១៣ មកដល់២០១៥ កញ្ញាបានបង្រៀនថ្នាក់ភាសាអង់គ្លេសនៅតាមសាលាឯកជនមួយចំនួន និងទទួលបានបទពិសោធន៍ល្អៗជាច្រើន។ ក្រោយមកទៀត កញ្ញាបានដាក់ពាក្យសុំបំពេញការងារនៅ សាលារៀន អន្តរទ្វីប​អាមេរិកាំងសាខាទួលគោកចាប់តាំងពីឆ្នាំ២០១៥ ក្នុងតួនាទីជាគ្រូ​អង់គ្លេសក្រៅម៉ោង។ បន្ទាប់មកកញ្ញាក៏ត្រូវបានប្តូរតួនាទីជាគ្រូពេញម៉ោងនៅក្នុងឆ្នាំ២០១៦ ​និងនៅពេលជាមួយគ្នានោះក៏ត្រូវបានបោះឆ្នោតជាប់ជាប្រធានក្រុមបច្ចេកទេសផ្នែក​ភាសាអង់គ្លេស​ផងដែរ។ ​

ដោយមានសម​ត្ថភាពការងារ ការខិតខំប្រឹងប្រែង ទំនួលខុសត្រូវ​ និងការប្តេជ្ញាចិត្តខ្ពស់ កញ្ញាក៏ទទួលបាន គ្រូ Grade A ​និងឆ្នើមជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្រីរ័ត្នត្រូវបានគណៈ​កម្មការនៃសាលារៀន  អន្តរទ្វីប​អាមេរិកាំង តំឡើងតួនាទីជាអនុប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេសដើម្បីជួយសម្របសម្រួលដល់កិច្ចការគ្រប់គ្រងពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២ ក្នុងកម្មវិធីសិក្សាចំណេះទូទៅភាសាខ្មែរនៃសាលារៀន អន្តរទ្វីប​អាមេរិកាំង សាខាផ្សារថ្មី។ កម្មវិធីសិក្សាភាសាអង់គ្លេសគឺពិតជាជួយសិស្សានុសិស្សឱ្យមានចំណេះដឹងបន្ថែមដែលជាតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត៕