កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានអនុញ្ញាតឱ្យសិស្សានុសិស្សថ្នាក់ជំនាញមានពិធីជប់លៀងដើម្បីបង្ហាញផ្នត់គំនិត ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងល្អៗដល់គ្នាទៅវិញទៅមកដោយស្នាមញញឹម ប៉ុន្តែទទឹមនឹងនេះមានអនុស្សាវរីយ៍ ភាពស្និទ្ធស្នាល ចំណងមិត្តភាពជាមួយមិត្តភក្ដិក៏បានលេចឡើងដោយឥតដឹងខ្លួនក្នុងការសិក្សាក្នុងរយៈពេលមួយឆ្នាំពិតជាលឿន។