តោះ! រៀនកម្មវិធីសិក្សាលំដាប់លេខ១ របស់ប្រទេសជប៉ុនដោយឥតគិតថ្លៃ!

Think!Think! គឺកម្មវិធីអប់រំមួយដែលមានល្បែងបំប៉នប្រាជ្ញាផ្តោតលើការអភិវឌ្ឍជំនាញការគិតស៊ីជម្រៅរបស់កុមារ ការលើកទឹកចិត្ត ការមានទំនុកចិត្តជឿជាក់លើខ្លួនឯង និងលើកកម្ពស់ដល់ការរៀនគណិតវិទ្យា ដែលធ្វើឱ្យប្អូនៗស្គាល់នូវទម្រង់សញ្ញាណគណិតវិទ្យា មានទាំងធរណីមាត្រ និងការគិតលេខជាដើម។ ក្នុងអំឡុងពេលសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិកនេះ ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សា (ថ្នាក់ទី១ ដល់ទី៦) អាចរីករាយជាមួយនឹងការរៀនកម្មវិធី Think!Think! នៅផ្ទះទាំងអស់គ្នា។ ប្រសិនបើប្អូនៗមានចំណាប់អារម្មណ៍ចង់ចូលរួមប្រើប្រាស់កម្មវិធីនេះ សូមទាក់ទងមកកាន់ចាងហ្វាងទទួលបន្ទុក ដើម្បីទទួលបានព័ត៌មានលម្អិតក្នុងការសិក្សាកម្មវិធីគណិតវិទ្យានេះ។

ចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩!

ដើម្បីទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ សាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនូវ QR Code “ទប់ស្កាត់កូវីដ StopCOVID” នៅតាមច្រកចេញចូលគ្រប់សាខាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ នៅក្នុងស្ថានភាពនេះ សាលាតម្រូវឱ្យលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសាធារណជនទាំងអស់ ដែលធ្វើដំណើរចេញចូលបរិវេណនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើការស្កេន QR Code “ទប់ស្កាត់ កូវីដ-១៩” នេះឱ្យបានគ្រប់គ្នា។