(Khmer) លិខិតអបអរសាទរ
Sorry, this entry is only available in Khmer.
អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី ក្រោមប្រធានបទ “របាំប្រពៃណី” អត្ថបទដកស្រង់ដោយ : ហ៊ាង បុប្ផារិទ្ធ #MJQE #AmericanInterconSchool របាំប្រពៃណីជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសង្គម។ ពោលគឺលាតត្រដាងអំពីជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ជំនឿ សាសនា ទំនៀមទម្លាប់ ប្រពៃណី ធម្មជាតិ និងសកម្មភាពកសិកម្មរបស់ខ្មែរ។ ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវប្បធម៌ អរិយធម៌រុងរឿង ទម្រង់សិល្បៈសម្បូរបែប មានចម្រៀង តន្រ្តី ល្ខោន របាំប្រជាប្រិយ របាំព្រះរាជទ្រព្យនាសម័យបុរាណ។ ការគ្រប់គ្រង និងទំនុកបម្រុងដោយព្រះមហាក្សត្រ។ របាំប្រពៃណីនៅជាប់ជាមួយនឹងប្រជារាស្រ្ត ជាពិសេសអ្នករស់នៅតាមជនបទស្រុកស្រែចម្ការ ក្នុងតំបន់ខ្ពង់រាប និងតំបន់ភ្នំ តាមដងទន្លេ និងសមុទ្រ។ របាំប្រពៃណីមានដើមកំណើត កើតឡើងពីជំនឿ សាសនា ទំនៀមទម្លាប់ ប្រពៃណី និងការកែកម្សាន្ត។ ជនជាតិដើមភាគតិចនៅកម្ពុជាក៏មានរបាំប្រពៃណីជនជាតិប្រចាំជាតិសាសន៍របស់ខ្លួនដូចជា របាំកាប់ក្របី របស់ជនជាតិដើមភាគតិចគ្រឹង ទំពួន និងព្នងក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។ ពាក់ព័ន្ធនឹងពិធីកាប់ក្របី សែនព្រេន លៀងអារក្ស និងផឹកស្រាក្នុងជំនឿអរូបី គោរពព្រលឹងអារក្ស អ្នកតា។ របាំព្លយសួយ របស់ជនជាតិសួយខេត្តកំពង់ស្ពឺ…
Sorry, this entry is only available in Khmer.
Sorry, this entry is only available in Khmer.
Sorry, this entry is only available in Khmer.
អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត ក្រោមប្រធានបទ “សកម្មភាព៦យ៉ាង ដែលគួរពិចារណាពេលមានដំណើរកម្សាន្តក្នុងរដូវភ្លៀង” អត្ថបទដកស្រង់ដោយ : ប៉ែន ពន្លឺ #MJQE #AmericanInterconSchool សម្រាប់រដូវភ្លៀវធ្លាក់នេះ ក្នុងចំណោមតំបន់ទេសចរណ៍ដូចជាកន្លែងទឹកធ្លាក់ តំបន់ភ្នំ និងតំបន់សមុទ្រ មានហានិភ័យណាស់ បើសិនជាយើងមិនបានដឹងពីរឿងរ៉ាវគ្រោះថ្នាក់ចៃដន្យមួយចំនួនដែលអាចកើតមានឡើង ភ្លាមៗនៅតំបន់ទាំងនេះ។ ដូចនេះ មុននឹងសម្រេចចិត្តទៅកម្សាន្តនៅតំបន់ទឹក លោកអ្នកគួរដឹងនូវសកម្មភាពមួយចំនួនមុនពេលទៅលេងនៅទីនោះ។ ១. ការលេងទឹកជ្រោះ : រឿងចម្បងទីមួយ មុននឹងសម្រេចចិត្តមកលេងតំបន់ទឹកធ្លាក់ ត្រូវដឹងពីស្ថានភាពអាកាសធាតុ ព្រោះតំបន់ទឹកធ្លាក់មានហានិភ័យនៃគ្រោះថ្នាក់ខ្លាំង។ បើតាមបទពិសោធ អ្នកប្រកបរបរក្បែរតំបន់ទឹកធ្លាក់ កត់សម្គាល់ឃើញថា រាល់ពេលដែលមេឃចាប់ផ្តើមស្រទំ ទឹកមិនដឹងមកពីណា គឺមកជាគំហុកតែម្តង ពិសេសច្រើនកើតមានឡើងក្នុងអំឡុងរដូវភ្លៀងធ្លាក់តែម្តង។ ស្ថានភាពភ្លាមៗនេះ ជារឿងដែលមិនអាចស្មានដឹងមុនឡើយ ហេតុនេះ ដើម្បីសុវត្ថិភាព គប្បីកុំលេងឆ្ងាយពីច្រាំងពេក។ ម្យ៉ាងវិញទៀត ដើម្បីសុវត្ថិភាពខ្ពស់ ពេលលេងទឹក ត្រូវលេងនៅម្តុំណាដែលផុតពីល្បាក់ចំណោតដែលទឹកហូរចុះ ព្រោះត្រង់ចំណុចនោះ ហូរខ្លាំង អាចឱ្យយើងបាត់ជំហរ ហូរទៅជាមួយទឹក។ កំណត់ចំណាំមួយ យើងអាចមើលដឹងពីកន្លែងដែលស្ថានភាពទឹកមិនគួរលេង កន្លែងណាដែលមានទឹកបែកពពុះសៗ ត្រង់នោះហើយជាកន្លែងដែលមានកម្លាំងទឹកខ្លាំង ហេតុនេះគួរលេងនៅកន្លែងណាដែលចរន្តទឹកមិនសូវខ្លាំង។ អ្វីដែលគួរប្រុងប្រយ័ត្នមួយទៀតនោះ គឺពេលដើរលើថ្ម ប្រយ័ត្នរអិល…
Sorry, this entry is only available in Khmer.
Sorry, this entry is only available in Khmer.
Sorry, this entry is only available in Khmer.
Sorry, this entry is only available in Khmer.