ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០_PT

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទីតាំង៖ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី កាលបរិច្ឆេទ៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ដើម្បីទស្សនាបន្តសូមចុចទីនេះ

អបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០

      មជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តទ្វីប អាមេរិកាំង របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២០នេះ បានសហការគ្នារៀបចំពិធីអបអរសាទរទិវាអន្តរជាតិ​នារី​ ៨មីនា ​ខួប​លើកទី​១០៩ ​ក្រោម​ប្រធាន​បទ ​«មាន​​សន្តិ​​ភា​ព ​មានកា​រលើក​កម្ព​ស់សម​ភាពយេ​នឌ័រ​»កម្មវិ​ធីនេះរៀ​បចំឡើ​ងដោយ​មានកា​រអញ្ជើញ​ចូល​រួម​ពីគណៈគ្រ​ប់គ្រង​មជ្ឈមណ្ឌ​ល​ភាសា ​អេ អា​យ ​អាយ ​និងសា​លារៀន​ អន្ត​រទ្វីប​ អាមេរិ​កាំង ​ព្រមទាំ​ងលោកគ្រូអ្នក​គ្រូប្រមា​ណជាង​២០០នាក់។​ ថ្លែងក្នុងឱកាសនេះ លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប បានលើកឡើងថា ស្រ្តីមានសិទ្ធស្មើនឹងបុរស ហើយស្រី្ត​កុំគិតថា ថ្ងៃ៨មីនានេះ គឺថ្ងៃមានសិទ្ធិលើប្រុសនោះទេ។ លោកស្រីថា ស្ត្រីទាំងអស់សុទ្ធតែទទួលបានសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី គឺ​មាន​សិទ្ធិមានការងារដូចគ្នា ទទួលបានប្រាក់កម្រៃដូចៗគ្នា មិនមានបែងចែកនោះទេ ហើយទទួលបានការគាំពារទៅ​លើសុខ​ភាព​មាតា​និងទារកដូចៗគ្នាផងដែរ។ លោកស្រី រស់ យ៉ាណា បញ្ជាក់ថា សម្រាប់ក្រុមហ៊ុន ម៉េងលី ជេ.…

ប្រឡងឆមាសលើកទី១ សម្រាប់សិស្សានុសិស្ស ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦

ការប្រឡង​ឆមាសលើកទី១ គឺ​ចាប់ពី​ថ្ងៃ​ទី​០​២​ ​ដល់​ទី០​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​សិស្សានុសិស្ស​ថ្នាក់ក្រោម​ម​ត្តេយ្យ ​ដល់​ថ្នាក់​ទី​៦​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ សាខាផ្សារថ្មី ​កុំ​ពុង​ធ្វើការ​ប្រឡង​ឆមាស​លើក​ទី​១​ ​សម្រាប់​ឆ្នាំ​សិក្សា​២​០​១​៩​-​២​០​២​០​។​ ​សម្រាប់​ថ្នាក់​ទី​៦​ ​មុខវិជ្ជា​កុំព្យូទ័រ​ ​និង​ភាសា​អង់គ្លេសបានប្រឡង​រួចរាល់​ ​ហើយ​មុខវិជ្ជា​គោល​នឹង​ប្រឡង​​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​ខាងមុខនេះ ដោយ​អនុវត្តតាម​ការណែនាំ​របស់​​​មន្ទីរអប់រំ​ ​យុវជន​ ​និង​កីឡា រាជធានីភ្នំពេញ​។​ ​ការ​ប្រឡង​ឆមាសលើកទី១​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ​ព្រោះ​អនុរក្ស​មាន​ការតឹងតែង​ ​ហ្មត់ចត់​ចំពោះ​បេក្ខជន​ ​និងមិន​អនុញ្ញ្ញាត​ឱ្យ​បេក្ខជនលួច​ចម្លង​ ​ឬ​បើក​ឯកសារ​មើល​ ​ឬ​ប្រើ​គ្រឿង​អេ​ឡិច​ត្រូនិ​ច​នោះឡើយ។​ ​អ្វីដែលគួរកត់សម្គាល់នោះគឺ​បេក្ខជន​នីមួយៗ​គោរពវិន័យ​ ​និង​បទបញ្ញត្តិនៃការប្រឡង​​បាន១០០%​។​

ការ​ប្រកួត​ចំណេះ​ដឹង​វប្បធម៌​-​អរិយធម៌​ខ្មែរ​ ​ម៉េង​លី​ ជេ. គួ​ច​ ​លើក​ទី​៧​ ​វគ្គ​ផ្តាច់ព្រ័ត្រ

  កាលពី​ថ្ងៃ​ទី​២​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​កន្លងទៅ​នេះ​ ​គណៈកម្មការ​សាលា​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​នៃ​សាលារៀន​ ​បាន​រៀបចំ​ការ​ប្រកួត​ចំណេះ​ដឹង​វប្បធម៌​-​អរិយធម៌​ខ្មែរ​ ​ម៉េង​លី​ ជេ. គួ​ច​ ​លើក​ទី​៧​ ​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​បេក្ខជន​ដែល​ចូលរួម​មាន​៣​២​ក្រុម​ ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​គណៈកម្មការ​ក្នុង​កម្ម​វិ ​ធី​ប្រកួត​នេះ​បាន​ស្វែងរក​ជ្រើសរើស​បេក្ខជន​ពូកែ​ ​និង​មាន​ ​មាន​សមត្ថភាព​ខ្ពស់​ចំនួន​៣​ក្រុម​ ​ស្មើនឹង​៦​នាក់​ ​ដើម្បី​ទទួល​ពានរង្វាន់​ ​ម៉េង​លី​ ជេ. គួ​ច​ ​ប្រចាំ​រដូវ​កាល​ថ្មី​នេះ​។​ ​បេក្ខជន​ជាប់​ជ័យ​លា​ភី​លេខ​១​ ​បាន​ទៅលើ​បេក្ខជន​ ហ្គូ​យ​ ​ហុង​អេង​ ​សិស្ស​ថ្នាក់ទី១​១​ ​និង​ ហ្គូ​យ​ ​ជី​ហុ​ក​ ​សិស្ស​ថ្នាក់ទី១​០​, ​លេខ​២​ ​បាន​ទៅលើ​បេក្ខជន​ ​លី​ ​បញ្ញា​វុឌ្ឍ ​សិស្ស​ថ្នាក់​ទី​៩​ ​និង​ ​អន​ ​ឫទ្ធិ​មុនិរាជ​ ​សិស្ស​ថ្នាក់​ទី​៩​ ​និង​លេខ​៣​ ​បាន​ទៅលើ​បេក្ខជន​ ​ស៊ីម​ ​សុវត្ថិ​នា​ ​សិស្ស​ថ្នាក់ទី១​១​ ​និង​ ​តាំង​ ​ប៊ុន​សេង​ ​សិស្ស​ថ្នាក់ទី១​១​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​…

សិក្ខាសាលា​ស្តី​អំពី​សុវត្ថិភាព​ចំណីអាហារ​

កាលពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​កន្លងទៅ​នេះ​ ​គណៈកម្មការ​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ផ្សារថ្មី ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​សុវត្ថិភាព​ចំណីអាហារ​” ​ដើម្បី​ឱ្យ​កុមារ​យល់​ដឹង​អំពី​ចំណីអាហារ​ណា​ដែល​ប៉ះពាល់​ដល់​សុខភាព​ ​ហើយ​អាហារ​ប្រភេទ​ណា​ដែល​មិន​ប៉ះពាល់​សុខភាព​ ​សម្រាប់​ថ្នាក់ក្រោម​ម​ត្តេយ្យ ​ដល់ទី៦​។​ ​ទាក់ទង​នឹង​សុ​វ​ភាព​ចំណីអាហារ​នេះ​ ​លោក​វេជ្ជបណ្ឌិត​ ងិ​ន​ ​សុខ​រង្សី​ ​មកពី​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ ​ម៉េង​លី​ ជេ. គួ​ច​ ​មានប្រសាសន៍ថា​ ​ការ​ទទួលទាន​បន្លែ​ផ្លែឈើ​ ​ទោះបី​ថា​វា​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​ ​ប៉ុន្តែ​បន្លែ​ផ្លែឈើ​ខ្លះ​ក៏​មិន​ល្អ​ដែរ​ ​ព្រោះ​បន្លែ​ផ្លែឈើ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទៅវិញ​ទេ​។​

សិស្សថ្នាក់ទី១២ ធ្វើទស្សនកិច្ចសិក្សានៅវត្តហរិរក្សរាជិនី និងរមណីដ្ឋានទេសចរណ៍ ភ្នំព្រះរាជទ្រព្យ

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ និងរមណីយដ្ឋានទេសចរណ៍ ភ្នំព្រះរាជទ្រព្យដែលស្តិតក្នុងភូមិវាំងក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សម្រាប់សិស្សានុសិស្សថ្នាក់ទី១២។ ការចុះទស្សនកិច្ចសិក្សាលើកនេះបានធ្វើឱ្យសិស្សានុសិស្សយល់ដឹង និងមានចំណេះដឹងបន្ថែមកាន់តែច្បាស់ទាក់ទងនឹងប្រវត្តិសាស្រ្តនានា ទីតាំងប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងរជ្ជកាល មហាក្សត្រក្នុងសម័យលង្វែក និងឧដុង្គជាដើម ជាពិសេសបានយល់ដឹងពីចម្លាក់ផ្សេងៗជាច្រើនប្រភេទ និងស្នាដៃសិល្បៈតម្បាញខ្មែរ ហើយធ្វើឱ្យសិស្សចេះមានសាមគ្គីភាពរវាងគ្នា និងគ្នាទៅវិញទៅមកប្រកបដោយភាពទទួលខុសត្រូវរៀងៗខ្លួន។ លើសពីនេះទៅទៀត ធ្វើឱ្យសិស្សអាចរឹតបន្តឹងចំណងមិត្តភាពជាមួយគ្នាកាន់តែល្អ អបន្ថែមទៀត។ សម្រាប់រូបភាពបន្ថែមសូមចុចLinkខាងក្រោម https://www.facebook.com/pg/ais.mjqeducation/photos/?tab=album&album_id=3085601951471729&ref=page_internal

សិក្ខាសាលាស្តីអំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក

កាលពីថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការសាលា បានរៀបចំសិក្ខាសាលាស្តី អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី។ ដោយសហការជាមួយអគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ និង​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ។ សព្វថ្ងៃនេះបញ្ហាប្រឈមនៃគ្រោះថ្នាក់ចារាចរណ៍ផ្លូវគោក​មិន​មែន​ជា​រឿង​ដែល​គួរ​ឱ្យ​មើល​រំលង​ ឬ​ជា​រឿង​របស់​បុគ្គល​ណា​ម្នាក់​ឡើយ​ ពោល​វា​គឺ​ជា​បញ្ហា​របស់​មនុស្ស​នៅ​ទូ​ទាំង​ប្រទេស​ ដូច្នេះហើយ សាលារៀន​ អន្តរទ្វីប​ អាមេ​រិកាំង រៀបចំកម្មវិធីឡើងដើម្បីឱ្យសិស្សា​នុ​សិស្ស​ទាំង​អស់​នឹង​មាន​ឱកាស​សិក្សា​ពី​ភ្លើង​សញ្ញា​ចរា​ចរណ៍​ ស្លាក​សញ្ញា​ គំនូស​​សញ្ញា​​លើ​ដង​ផ្លូវ​ និង​ផ្លូវ​អាទិ​ភាព​ ឬ​សញ្ញា​ហាម​ឃាត់​ផ្សេងៗ​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សិស្ស​ទាំង​អស់​ នឹង​បាន​​ចូល​រួម​​គោរព​​ច្បាប់​ចរា​​ចរណ៍​​ឱ្យ​​បាន​ត្រឹម​ត្រូវ​ ក៏​ដូច​ជា​ចូល​រួម​កាត់​បន្ថយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ដែល​បណ្តាល​មក​ពី​បើក​បរ​មិន​គោរព​ច្បាប់​ ឬ​ជិះ​​បញ្ច្រាស​​ផ្លូវ​ជា​ដើម​។​