លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង) បរិច្ចាគថវិកាចំនួន៤០លានរៀល ស្មើ១ម៉ឺនដុល្លារ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាជនកម្ពុជា។

ការធ្វើបទបង្ហាញ ស្តីអំពីបទបញ្ជាផ្ទៃក្នុងសាលា ជូនដល់សិស្សានុសិស្ស ផ្នែកមធ្យមសិក្សា

កាលពី​ថ្ងៃទី២០ ខែតុលា​ ឆ្នំា២០២០ កន្លងទៅ​នេះ​ គណៈកម្មការ​សាលា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង សាខាផ្សារថ្មីបាន​ធ្វើ​បទ​បង្ហាញ​ស្ដីពី​បទបញ្ជាផ្ទៃក្នុងដល់​សិស្សានុសិស្ស ផ្នែក​មធ្យមសិក្សា ដែល​មាន​វត្តមាន​លោកគ្រូ​ អ្នកគ្រូ​ចូលរួម​ ទាំង​សិស្សានុសិស្ស​វេន​ព្រឹក​​ និង​វេ​នរ​សៀល​ផង​ដែរ​។បទ​បង្ហាញ​នេះអាចធ្វើឱ្យប្អូនៗសិស្សានុសិស្សយល់កាន់តែច្បាស់ពី​បទបញ្ញត្តិ​ វិន័យ​ និង​សណ្ដាប់ធ្នាប់​ទូទៅ​​បន្ថែម​ទៀត​។

ការធ្វើបទបង្ហាញ ស្តីអំពីបទបញ្ជាផ្ទៃក្នុងសាលា ជូនដល់សិស្សានុសិស្ស ផ្នែកបឋមសិក្សា

កាលពី​ថ្ងៃទី១៩ ខែតុលា​ ឆ្នំា២០២០ កន្លងទៅ​នេះ​ គណៈកម្មការ​សាលា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង សាខាផ្សារថ្មីបាន​ធ្វើ​បទ​បង្ហាញ​ស្ដីពី​បទបញ្ជាផ្ទៃក្នុងដល់​សិស្សានុសិស្ស ផ្នែក​បឋមសិក្សា ដែល​មាន​វត្តមាន​លោកគ្រូ​ អ្នកគ្រូ​ចូលរួម​ ទាំង​សិស្សានុសិស្ស​វេន​ព្រឹក​​ និង​វេ​នរ​សៀល​ផង​ដែរ​។ បទ​បង្ហាញ​នេះអាចធ្វើឱ្យប្អូនៗសិស្សានុសិស្សយល់កាន់តែច្បាស់ពី​បទបញ្ញត្តិ​ វិន័យ​ និង​សណ្ដាប់ធ្នាប់​ទូទៅ​​បន្ថែម​ទៀត​។

សិក្ខាសាលា ស្តីពីការអប់រំនៅព្រះរាជាណាចក្រថៃ

កាលពីថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាស្តីពី ការចែករំលែកព័ត៌មាន និងការឈ្វេងយល់អំពីការអប់រំនៅព្រះរាជាណាចក្រថៃ ជូនដល់លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។ សិក្ខាសាលានេះបង្ហាញដោយលោកគ្រូ ប៉ូវ វី ជាគ្រូបង្រៀនប្រវត្តិវិទ្យា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង លោកវាគ្មិនបានចែករំលែកអំពីការអប់រំនៅព្រះរាជាណាចក្រថៃ មានដូចជា ទី១ គឺក្រសួងអប់រំត្រូវអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ និងចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ទី២គឺអង្គការលេខ និងរចនាសម្ព័ន្ធគ្រប់គ្រងក្រសួងអប់រំ នៃព្រះរាជាណាចក្រថៃ ទី៣គឺយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សគឺលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សគ្រប់វ័យ ទី៤គឺសិក្សាឈ្វេងយល់នៅតាមគ្រឹះស្ថានសិក្សា ទី៥គឺគណៈគ្រប់គ្រងកសាងផែនការអភិវឌ្ឍគ្រឹះស្ថានសិក្សា​ ហើយមានទំនាក់ទំនងល្អជាមួយសហគន៍ និងអាជ្ញាធរមូលដ្ឋាន ទី៦គឺគ្រូបង្រៀនត្រូវមានសញ្ញាបត្រទាបបំផុតបរិញ្ញាបត្រ និងត្រូវនាំសិស្សឱ្យចេះស្រាចជ្រាវ ព្រមចេះដោះស្រាយបញ្ហាសិស្សជាលក្ខណះបុគ្គល ហើយចុងក្រោយគឺសិស្សត្រូវអនុវត្តវិន័យដែលគ្រូ និងសាលាបានដាក់ចេញ សិស្សស្តាប់គ្រូពន្យល់ ហើយមានការវាយតម្លៃវាស់ស្ទង់សមត្ថភាព។ ក្រោយពីសិក្ខាចប់លោកគ្រូ អ្នកគ្រូ ទទួលបានចំណេះដឹងបន្ថែមទៀត ​ក្នុងវិស័យ​អប់រំ​ ​និង​ផ្ទេរ​ចំណេះ​ដឹង​ពី​គ្រូ​ទៅ​សិស្ស​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​ ដើម្បីទស្សនាបន្តសូមចុចទីនេះ

បវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១

បវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ចូលរៀនថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អាហារូបករណ៍រហូតដល់១៥%! ថ្នាក់សិក្សាត្រៀមដោយឥតគិតថ្លៃ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២! ពេលវេលា និងទីកន្លែងមានកំណត់! New Study Year 2020-2021 school on October 12, 2020 Scholarship up to 15 %! Study class is ready for free from kindergarten to grade 12! Limited time and place!