ការធ្វើបទបង្ហាញ ស្តីអំពីបទបញ្ជាផ្ទៃក្នុងសាលា ជូនដល់សិស្សានុសិស្ស ផ្នែកមធ្យមសិក្សា

កាលពី​ថ្ងៃទី២០ ខែតុលា​ ឆ្នំា២០២០ កន្លងទៅ​នេះ​ គណៈកម្មការ​សាលា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង សាខាផ្សារថ្មីបាន​ធ្វើ​បទ​បង្ហាញ​ស្ដីពី​បទបញ្ជាផ្ទៃក្នុងដល់​សិស្សានុសិស្ស ផ្នែក​មធ្យមសិក្សា ដែល​មាន​វត្តមាន​លោកគ្រូ​ អ្នកគ្រូ​ចូលរួម​ ទាំង​សិស្សានុសិស្ស​វេន​ព្រឹក​​ និង​វេ​នរ​សៀល​ផង​ដែរ​។បទ​បង្ហាញ​នេះអាចធ្វើឱ្យប្អូនៗសិស្សានុសិស្សយល់កាន់តែច្បាស់ពី​បទបញ្ញត្តិ​ វិន័យ​ និង​សណ្ដាប់ធ្នាប់​ទូទៅ​​បន្ថែម​ទៀត​។

ការធ្វើបទបង្ហាញ ស្តីអំពីបទបញ្ជាផ្ទៃក្នុងសាលា ជូនដល់សិស្សានុសិស្ស ផ្នែកបឋមសិក្សា

កាលពី​ថ្ងៃទី១៩ ខែតុលា​ ឆ្នំា២០២០ កន្លងទៅ​នេះ​ គណៈកម្មការ​សាលា​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង សាខាផ្សារថ្មីបាន​ធ្វើ​បទ​បង្ហាញ​ស្ដីពី​បទបញ្ជាផ្ទៃក្នុងដល់​សិស្សានុសិស្ស ផ្នែក​បឋមសិក្សា ដែល​មាន​វត្តមាន​លោកគ្រូ​ អ្នកគ្រូ​ចូលរួម​ ទាំង​សិស្សានុសិស្ស​វេន​ព្រឹក​​ និង​វេ​នរ​សៀល​ផង​ដែរ​។ បទ​បង្ហាញ​នេះអាចធ្វើឱ្យប្អូនៗសិស្សានុសិស្សយល់កាន់តែច្បាស់ពី​បទបញ្ញត្តិ​ វិន័យ​ និង​សណ្ដាប់ធ្នាប់​ទូទៅ​​បន្ថែម​ទៀត​។

សិក្ខាសាលា ស្តីពីការអប់រំនៅព្រះរាជាណាចក្រថៃ

កាលពីថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាស្តីពី ការចែករំលែកព័ត៌មាន និងការឈ្វេងយល់អំពីការអប់រំនៅព្រះរាជាណាចក្រថៃ ជូនដល់លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។ សិក្ខាសាលានេះបង្ហាញដោយលោកគ្រូ ប៉ូវ វី ជាគ្រូបង្រៀនប្រវត្តិវិទ្យា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង លោកវាគ្មិនបានចែករំលែកអំពីការអប់រំនៅព្រះរាជាណាចក្រថៃ មានដូចជា ទី១ គឺក្រសួងអប់រំត្រូវអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ និងចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ទី២គឺអង្គការលេខ និងរចនាសម្ព័ន្ធគ្រប់គ្រងក្រសួងអប់រំ នៃព្រះរាជាណាចក្រថៃ ទី៣គឺយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សគឺលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សគ្រប់វ័យ ទី៤គឺសិក្សាឈ្វេងយល់នៅតាមគ្រឹះស្ថានសិក្សា ទី៥គឺគណៈគ្រប់គ្រងកសាងផែនការអភិវឌ្ឍគ្រឹះស្ថានសិក្សា​ ហើយមានទំនាក់ទំនងល្អជាមួយសហគន៍ និងអាជ្ញាធរមូលដ្ឋាន ទី៦គឺគ្រូបង្រៀនត្រូវមានសញ្ញាបត្រទាបបំផុតបរិញ្ញាបត្រ និងត្រូវនាំសិស្សឱ្យចេះស្រាចជ្រាវ ព្រមចេះដោះស្រាយបញ្ហាសិស្សជាលក្ខណះបុគ្គល ហើយចុងក្រោយគឺសិស្សត្រូវអនុវត្តវិន័យដែលគ្រូ និងសាលាបានដាក់ចេញ សិស្សស្តាប់គ្រូពន្យល់ ហើយមានការវាយតម្លៃវាស់ស្ទង់សមត្ថភាព។ ក្រោយពីសិក្ខាចប់លោកគ្រូ អ្នកគ្រូ ទទួលបានចំណេះដឹងបន្ថែមទៀត ​ក្នុងវិស័យ​អប់រំ​ ​និង​ផ្ទេរ​ចំណេះ​ដឹង​ពី​គ្រូ​ទៅ​សិស្ស​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​ ដើម្បីទស្សនាបន្តសូមចុចទីនេះ

បវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១

បវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ចូលរៀនថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អាហារូបករណ៍រហូតដល់១៥%! ថ្នាក់សិក្សាត្រៀមដោយឥតគិតថ្លៃ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២! ពេលវេលា និងទីកន្លែងមានកំណត់! New Study Year 2020-2021 school on October 12, 2020 Scholarship up to 15 %! Study class is ready for free from kindergarten to grade 12! Limited time and place!

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០_PT

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទីតាំង៖ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី កាលបរិច្ឆេទ៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ដើម្បីទស្សនាបន្តសូមចុចទីនេះ