Summer Course

សួស្តី​! លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ នា​ពេល​វិស្សមកាល​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ យើងខ្ញុំ​នឹង​មាន​រៀបចំ​កម្មវិធី​បំប៉ន​បន្ថែម​សម្រាប់​ប្អូន​ៗសិស្សានុសិស្ស​ពី​ថ្នាក់​មត្តេយ្យ​សិក្សា​ ដល់ទី​ថ្នាក់១២​។ ក្នុង​គោលបំណង​ដូច​ខាងក្រោម​៖

  • ជាជំនួយស្មារតីដល់ប្អូនៗក្នុងការបំពេញនូវចំណេះដឹងបន្ថែម
  • ជួយប្អូនៗសិស្សានុសិស្សដែលខ្វះមូលដ្ឋានគ្រឹះពីថ្នាក់ក្រោម
  • ជួយដល់ប្អូនៗជាសិស្សដែលទើបនឹងចូលឆ្នាំសិក្សាថ្មី ដើម្បីបន្សាំជាមួយបរិយាកាសថ្នាក់រៀន
  • ឱ្យប្អូនៗស្គាល់ពីគន្លឹះក្នុងការរៀនមុខវិជ្ជា វិទ្យាសាស្រ្ត និងសង្គមវិទ្យាឱ្យកាន់តែច្បាស់
  • ឱ្យប្អូនៗមានភាពស្និទ្ធស្នាលរវាងសិស្សនិងគ្រូ
  • ឱ្យសិស្សបានស្គាល់បទបញ្ជាផ្ទៃក្នុងសំខាន់ៗមួយចំនួនរបស់សាលា
  • ឱ្យប្អូនៗមានឱកាសក្នុងការបង្ហាញពីភាពក្លាហានរបស់ខ្លួនក្នុងថ្នាក់រៀន
  • ឱ្យប្អូនៗបានស្វែងយល់ពីការរៀនរបៀបស្រាវជ្រាវ និងជាលក្ខណៈក្រុម
  • ឱ្យប្អូនៗបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀនរវាងគ្នានិងគ្នា
  • ជួយឱ្យប្អូនៗបានអនុវត្តផ្ទាល់ជាមួយមេរៀន
  • ឱ្យ​ប្អូន​ៗបាន​ទទួល​នូវ​ចំណេះ​ដឹង​ថ្មី​ៗល្អ​ៗពីសំណាក់​លោកគ្រូ​ អ្នកគ្រូ​ដែល​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ក្នុង​ការ​បង្រៀន​ជាច្រើន​ឆ្នាំ​កន្លងមក​។ ល ។