អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា ក្រោមប្រធានបទ៖ ឧបករណ៍ GPS សម្រាប់កីឡាបាល់ទាត់ អត្ថបទដកស្រង់ដោយ : សែម ពេជ្រ

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា ក្រោមប្រធានបទ៖ ឧបករណ៍ GPS សម្រាប់កីឡាបាល់ទាត់ អត្ថបទដកស្រង់ដោយ : សែម ពេជ្រ #MJQE#AmericanInterconSchool GPS គឺជាបច្ចេកវិទ្យាមួយប្រភេទដែលភាគច្រើនគេប្រើប្រាស់សម្រាប់ទាក់ទងគ្នាតាមមធ្យោបាយមួយ ឬផ្សេងទៀត ដោយឈរលើប្រព័ន្ធកំណត់ទីតាំងសកល។ បច្ចេកវិទ្យា GPS ត្រូវបានណែនាំដំបូងដោយយោធា សហរដ្ឋអាមេរិកក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ1970 ហើយត្រូវបានផ្តល់ជូនសម្រាប់ការប្រើប្រាស់ស៊ីវិលក្នុងទសវត្សរ៍បន្ទាប់ វាអាចគណនាចម្ងាយ និងទីតាំងដោយការបញ្ជូនសញ្ញាតែមួយគត់រវាងឧបករណ៍ GPS និងផ្កាយរណបដែលធ្វើដំណើរជុំវិញ ហើយខណៈពេលដែលប្រសិទ្ធភាពរបស់វានៅពេលនិយាយអំពីផ្លូវបើកបរត្រូវបានគេស្គាល់យ៉ាងច្បាស់។ ដោយឡែក តួនាទីនៃបច្ចេកវិទ្យា GPS នៅក្នុងវិស័យបាល់ទាត់ គឺជាការអភិវឌ្ឍថ្មីមួយដែលឧបករណ៍ GPS ត្រូវបានគេច្នៃយកមកដាក់លើខ្លួនកីឡាករ នៅពេលហ្វឹកហាត់ និងពេលប្រកួត។ ការត្រួតពិនិត្យ GPS ត្រូវបានប្រើដើម្បីវិភាគបន្ទុកការងាររបស់កីឡាករ ដែលមានតួនាទីសំខាន់ដូចជា ការគ្រប់គ្រងចង្វាក់បេះដូង ដឹងពីល្បឿន អតិបរិមា និងអប្បបរិមា សរុបចម្ងាយនៅពេលប្រកួតរបស់កីឡាករនីមួយៗ។ ទិន្នន័យតាមដាននេះអាចមានប្រយោជន៍ខ្លាំងណាស់សម្រាប់គ្រូបង្វឹក និងបុគ្គលិកក្លិបផ្សេងទៀត។ ឧបករណ៍តាមដាន GPS អាចត្រូវបានប្រើដើម្បីជួយគ្រូបង្វឹកបាល់ទាត់ឱ្យតាមដានស្ថិតិដែលកំពុងដំណើរការ ដែលអាចកំណត់អត្តសញ្ញាណកីឡាករដែលធ្វើការខ្លាំង ឬមិនពិបាកគ្រប់គ្រង។ កីឡាករនៅ Premier League ត្រូវបានគេរំពឹងថានឹងរត់ចម្ងាយឆ្ងាយក្នុងការប្រកួតនីមួយៗ ដោយការសិក្សាបានរាយការណ៍ថា “កីឡាករអាចរត់បានចម្ងាយពី…

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត ក្រោមប្រធានបទ៖ “កន្លែងកម្សាន្តល្បីៗនៃទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរក្នុងតំបន់អឺរ៉ុប” អត្ថបទដកស្រង់ដោយ : សំ សក្កដា

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត ក្រោមប្រធានបទ៖ “កន្លែងកម្សាន្តល្បីៗនៃទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរក្នុងតំបន់អឺរ៉ុប” អត្ថបទដកស្រង់ដោយ : សំ សក្កដា #MJQE#AmericanInterconSchool ហ្សឺណែវ ជាទីក្រុងមួយក្នុងប្រទេសស្វីស ដែលស្ថិតនៅចុងខាងត្បូងនៃបឹងហ្សឺណែវ (Lac Léman) ដែលហ៊ុព័ទ្ធជុំវិញដោយជ្រលងភ្នំ Alps និង Jura ហើយទីក្រុងមួយនេះក៏អាចមើលឃើញទិដ្ឋភាពនៃភ្នំ Mont Blanc ដ៏អស្ចារ្យ។ ទីក្រុងហ្សឺណែវ មិនត្រឹមតែជាទីក្រុងល្បីល្បាញផ្នែកទេសចរណ៍នោះទេ ថែមទាំងជាទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ និងអង្គការកាកបាទក្រហមអឺរ៉ុប ហើយក៏ជាមជ្ឈមណ្ឌលសកលសម្រាប់ការទូត ធនាគារ និងកន្លែងផលិតនាឡិកាម៉ាកថ្លៃ និងជាកន្លែងស្ករសូកូឡាល្បីបំផុតផងដែរ។ ខាងក្រោមនេះ គឺកន្លែងទេសចរណ៍មួយចំនួនដែលមានភាពទាក់ទាញបំផុតនៅក្នុងទីក្រុងហ្សឺណែវ៖ ១. ទីក្រុងចាស់ (Geneva Old Town Tour) : Geneva Old Town Tour គឺជាតំបន់ប្រវត្តិសាស្ត្រមិនគួរឱ្យជឿ និងជាសង្កាត់មួយដែលស្ថិតនៅក្នុងទីក្រុងហ្សឺណែវ។ ទីក្រុងចាស់មួយនេះមានកន្លែងដ៏ល្អបំផុតមួយចំនួនដើម្បីទស្សនាមានដូចជាវិហារ Geneva St Peter’s Cathedral, Bastion Park Place Du…

អបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ

                                                                            អបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទព័ត៌មានស្តីពីសុខភាព ក្រោមប្រធានបទ “ការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលលើសុខភាពយ៉ាងណា?” អត្ថបទដកស្រង់ដោយ : អ៊ី ប៊ុនលី

អត្ថបទព័ត៌មានស្តីពីសុខភាព ក្រោមប្រធានបទ “ការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលលើសុខភាពយ៉ាងណា?” អត្ថបទដកស្រង់ដោយ : អ៊ី ប៊ុនលី #MJQE#AmericanInterconSchool ប្លាស្ទិក ខ្យល់ពុលគីមី ជីវសាស្ត្រ លេចជំងឺថ្មី … សកម្មភាពរបស់មនុស្សបាននិងកំពុងបំផ្លាញប្រព័ន្ធអេកូសាស្ត្រ ជីវចម្រុះខ្លាំងណាស់ និងធ្វើឱ្យអាកាសធាតុប្រែប្រួល ហើយសកម្មភាពនេះ កំពុងតែវាយបកមកលើសុខភាពរបស់មនុស្សវិញ។ តើការប្រែប្រួលអាកាសធាតុជះឥទ្ធិពលយ៉ាងណាខ្លះដល់សុខភាព ? ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្នតាមរយៈរបាយការណ៍ជាបន្តបន្ទាប់អំពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ។ ផ្ទាំងទឹកកករលាយ ទឹកមហាសមុទ្រឡើងកម្ពស់ គំរាមត្របាក់តំបន់ឆ្នេរទំនាប ព្យុះភ្លៀងកំណាចលែងមាន រដូវទឹកជំនន់កាន់តែធំ ភាពរាំងស្ងួតកាន់តែញឹកញាប់ សីតុណ្ហភាពឡើងក្តៅហួសហេតុ កំហែងជីវិតជីវចម្រុះឱ្យប្រឈមនឹងការផុតរលត់ … ទាំងនេះជាផលវិបាកនៃការប្រែប្រួលអាកាសធាតុ បើតាមអ្នកជំនាញគឺបណ្តាលមកពីកំណើនឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសបញ្ចេញដោយស្នាដៃមនុស្សតាមរយៈការប្រើចំហេះផូស៊ីល (ធ្យូងថ្ម ឧស្ម័ន ប្រេងកាត …)។ ការឡើងកម្តៅអាកាសធាតុនេះ បានធ្វើឱ្យបរិស្ថានប្រែប្រួលយ៉ាងខ្លាំង និងអាចជះឥទ្ធិពលធ្ងន់ធ្ងរ និងដោយផ្ទាល់លើសុខភាពរបស់មនុស្ស។ តំបន់មានហានិភ័យខ្ពស់ជាងគេគឺ តំបន់ទំនាបជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្ទឥណ្ឌា និងតំបន់អាហ្វ្រិកសាហារ៉ា។ បើតាមអង្គការសុខភាពពិភពលោក ការប្រែប្រួលអាកាសធាតុជាភ្នាក់ងារសម្លាប់ជីវិតមនុស្សយ៉ាងហោច១៥ម៉ឺននាក់ក្នុងមួយឆ្នាំៗ និងឡើងដល់ទ្វេដងនៅឆ្នាំ២០៣០។ តើការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់សុខភាពយ៉ាងណា? អ្នកស្រីវេជ្ជបណ្ឌិត Lucile Sesé គ្រូពេទ្យជំនាញសួត នៅមន្ទីរពេទ្យ…

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ ក្រោមប្រធានបទ “ការលើកទឹកចិត្តខ្លួនឯង” អត្ថបទដកស្រង់ដោយ : លុក វណ្ណារុណ

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ ក្រោមប្រធានបទ “ការលើកទឹកចិត្តខ្លួនឯង” អត្ថបទដកស្រង់ដោយ : លុក វណ្ណារុណ #MJQE#AmericanInterconSchool សង្គមបច្ចុប្បន្នយើងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃជួបបញ្ហាជាច្រើនដូចជា បញ្ហាការងារ បញ្ហាជីវិត គឺតែងតែបង្កើតភាពស្មុគស្មាញមកលើខ្លួនឯង ក្រុមការងារ ឬគ្រួសារ។ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយសូមព្យាយាមដោះស្រាយ និងលើកទឹកចិត្តខ្លួនឯងធ្វើឱ្យខ្លួនយើងកាន់តែមានភាពរឹងមាំ។ រាល់បញ្ហាទាំងអស់ដែលយើងបានជួបគឺជាមេរៀនសម្រាប់ជីវិតវាមិនមែនជាសម្ពាធ តែវាជាផ្នែកមួយនៃជីវិតដែលគ្រប់គ្នាត្រូវជួប ។ ក្នុងពេលយើងមានបញ្ហាអ្វីដែលយើងត្រូវធ្វើ គឺលើកទឹកចិត្តខ្លួនឯង ហ៊ានប្រឈមមុខនឹងបញ្ហាដែលកើតមានឡើង។ យើងត្រូវរៀនស្រលាញ់ខ្លួនឯងឱ្យបានច្រើន និងធ្វើអ្វីដែលខ្លួនពេញចិត្ត អាចជួយបំបាត់ភាពឯកា និងបញ្ចៀសបញ្ហាបាក់ទឹកចិត្តបានផងដែរ។ ខាងក្រោមនេះ គឺជាគន្លឹះងាយៗជួយកម្ចាត់ភាពឯកា បើទោះបីជាយើងនៅតែម្នាក់ឯងក៏ដោយ៖ 1. គិតពីភាពវិជ្ជមានរបស់យើងរាល់កិច្ចការដែលយើងបានធ្វើ គឺធ្វើបានល្អហើយកុំមានអារម្មណ៍ខ្វាយ ខ្វល់ និងបន្ទោសខ្លួនឯង។ 2. កុំរង់ចាំការលើកទឹកចិត្តពីអ្នកដទៃ ព្រោះថាគ្មានអ្នកណានៅជាមួយយើង និងស្គាល់យើងគ្រប់ពេលវេលានោះទេ មានតែខ្លួនយើងដែលនៅជាមួយយើង ស្គាល់ខ្លួនយើងបានច្បាស់ជាងគេ។ 3. រៀនពេញចិត្តនូវអ្វីដែលយើងកំពុងមាន និងកំពុងធ្វើ កុំព្យាយាមយកខ្លួនយើងប្រៀបធៀបជាមួយនឹងអ្នកដទៃ ក៏ប៉ុន្តែយើងអាចរៀនពីជីវិតជោគជ័យរបស់បុគ្គលណាមួយដែលយើងតែងតែពេញចិត្ត និងយកជាគំរូក្នុងជីវិតរបស់យើង។ 4. ដាស់តឿនខ្លួនឯងបញ្ហាជាផ្នែកមួយនៃជីវិត ពេលដែលយើងជួបបញ្ហាត្រូវតែដោះស្រាយឱ្យបានល្អបំផុត។ 5. អ្នកណាក៏ជួបបញ្ហាដែរ គ្រាន់តែបញ្ហាផ្សេងៗគ្នាប៉ុណ្ណោះ។ បន្ថែមពីនេះ យើងគួរអភិវឌ្ឍន៍ផ្នត់គំនិតស្វែងរកភាពរីកចម្រើន និងដុសខាត់ជំនាញដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង។…

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា ក្រោមប្រធានបទ៖ ប្រវត្តិនៃការរកឃើញថាមពលអគ្គិសនី អត្ថបទដកស្រង់ដោយ : ឡេង សុខអេង

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា ក្រោមប្រធានបទ៖ ប្រវត្តិនៃការរកឃើញថាមពលអគ្គិសនី អត្ថបទដកស្រង់ដោយ : ឡេង សុខអេង #MJQE#AmericanInterconSchool អគ្គិសនីមានសារៈសំខាន់ណាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ព្រោះឧបករណ៍ប្រើប្រាស់ភាគច្រើនដើរដោយចរន្តអគ្គិសនីមិនថានៅក្នុងគេហដ្ឋាន រោងចក្រ ឬឧស្សាហកម្មធំៗ។ តើអ្នកមានដែលឆ្ងល់ទេថា តើអ្នកណាជាអ្នករកឃើញវា? តាមពិតទៅ អគ្គិសនីគឺមានស្រាប់ពីធម្មជាតិដូចជាផ្លេកបន្ទោរ រន្ទះជាដើម។ ដូច្នេះយើងមិនអាចនិយាយបានទេថា អ្នកណាជាអ្នកបង្កើត តែយើងគួរតែនិយាយថា តើអ្នកណាជាអ្នករកឃើញ? ផ្នត់គំនិតអគ្គិសនីនេះ គឺត្រូវបានទស្សនៈវិទូជនជាតិក្រិកម្នាក់លើកឡើងមុនគេបង្អស់ គឺតាំងពី៥០០ ឬ ៦០០ឆ្នាំមុនគ.ស មកម្ល៉េះ ហើយគាត់ឈ្មោះថា ថាលេស។ នៅសម័យប្រហែល៦០០ឆ្នាំមុនគ.ស នៅពេលប្រទេសក្រិកអភិវឌ្ឍន៍ដល់សម័យរីកចម្រើនខ្លាំង អ្នកមូលធនជាច្រើនចូលចិត្តស្លៀកពាក់សូត្រ តុបតែងលម្អខ្លួនដោយគ្រឿងអលង្ការធ្វើពីគ្រាប់គុជថ្លា។ ទោះបីជាមុនចេញទៅក្រៅគ្រាប់គុជទាំងនោះស្អាតយ៉ាងណាក៏ដោយ ក្រោយពេលចេញក្រៅមួយសន្ទុះ វានឹងប្រែពណ៌ជាស្រអាប់ជាមិនខាន។ មានមនុស្សជាច្រើនដែលសង្កេតឃើញនូវបញ្ហានេះ តែមិនដឹងដោះស្រាយយ៉ាងណា។ នៅពេលនោះ លោកថាលេសក៏ចាប់ផ្ដើមស្រាវជ្រាវអំពីបញ្ហាដ៏ចម្លែកមួយនេះ។ ក្រោយពីឆ្លងកាត់ការអង្កេតដ៏ម៉ត់ចត់ និងការវិភាគដោយហេតុផល គាត់រកឃើញថាគ្រាប់គុជដែលពាក់លើ ក នឹងមានការកកិតជាមួយនឹងអាវ ឬស្បែក បណ្ដាលឱ្យមានភាពស្រអាប់ទៅលើគ្រាប់គុជទាំងនោះ។ ដូច្នេះហើយទើបបានជាក្រោយមក កម្លាំងកកិតប្រភេទនេះ ត្រូវបានអ្នកជំនាន់ក្រោយមកទៀតហៅថា “អគ្គិសនី” ។ អស់រយៈពេលជាង២០០០ឆ្នាំក្រោយមកទៀត គ្រូពេទ្យរាជវាំងរបស់ម្ចាស់ក្សត្រីអេលីហ្សាប៊ែតទី១នៃចក្រភពអង់គ្លេស បានរកឃើញថា…