បទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋាន វត្តពុទ្ធគិរី ភក្ដីកម្ពុជា

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំធ្វើបទបង្ហាញស្ដីពីដំណើរទស្សនកិច្ចសិក្សាលើកទី១៥៦ ទៅកាន់រមណីយដ្ឋាន វត្តពុទ្ធគិរី ភក្ដីកម្ពុជា ជូនដល់សិស្សានុសិស្សថ្នាក់ទី៩។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ប្អូនៗ ដើម្បីឱ្យប្អូនៗធ្វើការត្រៀមខ្លួនសម្រាប់ទស្សនកិច្ចសិក្សានេះ ដែលអាចទាក់ទាញសិស្សានុសិស្សចូលរួមឱ្យបានច្រើនកុះករ និង ជាពិសេសឱ្យសិស្សានុសិស្សបានដឹងទីតាំងភូមិសាស្ត្រត្រូវទៅ និងកន្លែងត្រូវជួបជុំគ្នាមុន និងពេលត្រឡប់មកវិញ ត្រៀមសម្ភារត្រូវយកទៅ និងមិនគួរយកទៅ ។ លើសពីទៅទៀត គឺដើម្បីធ្វើការបង្ហាញអំពីរបៀបវារៈនៃកម្មវិធីផងដែរ។ គួរបញ្ជាក់ផងដែរថា ទស្សនកិច្ចសិក្សានេះ ជាដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក រហូតដល់ម៉ោង ៥:០០ នាទីល្ងាចនៅខាងមុខនេះ។ សកម្មភាពផ្សេងៗ

ការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច វគ្គផ្តាច់ព្រ័ត្រ

  កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងភូមិសាស្រ្ត ម៉េងលី ជេ. គួច លើកទី៨ វគ្គផ្តាច់ព្រ័ត្រ ដែលកម្មវិធីធ្វើនៅសាខាទួលគោក ហើយគ្រប់សាខាដែលបានជ្រើងរើសបេក្ខជនដែលជាសិស្សពូកែប្រចាំសាខារៀងៗខ្លួនដើម្បីចូលរួមការប្រកួតនេះ។ ជាលទ្ធផលគណៈកម្មការជំនាញបានរកឃើញ​បេក្ខជន ដែល​មាន​សមត្ថភាព​ខ្ពស់ លើ​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិគឺបេក្ខជនទទួលបានចំណាក់ថ្នាក់លេខ១ មានឈ្នោះ ឡាយ មុន្នីរ័ត្ន ភេទស្រី ថ្នាក់១១F សិស្សមកពីសាខាម៉ៅសេទុង បេក្ខជនទទួលបានចំណាក់ថ្នាក់លេខ២ មានឈ្នោះ ហួរ សៀងម៉ី ភេទស្រី ថ្នាក់១១C សិស្សមកពីសាខាទួលគោក ហើយបេក្ខជនទទួលបានចំណាក់ថ្នាក់លេខ៣ មានឈ្នោះ ជា សុជាតា ភេទស្រី ថ្នាក់១១D សិស្សមកពីសាខាម៉ៅសេទុង។ កម្មវិធី​នេះ​​ធ្វើឡើងដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ឧស្សាហ៍​​ព្យាយាម ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ និងកាន់​តែ​ពូកែ​ជាង​មុន​លើ​​មុខ​វិជ្ជា​ភូមិវិទ្យា និង​ផែនដី​វិទ្យា និង​បង្កើន​ចំណេះ​ដឹង​​លើ​ភូមិ​សាស្រ្ត​ជាតិ​​កាន់​តែ​ទូលំ​​ទូលាយ ជា​ពិសេស​​គឺ​ជំរុញ​លើក​ស្ទួយ​វិស័យ​ទេស​ចរណ៍ ដែល​កំពុង​មាន​ការ​ចាប់​​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ។ សកម្មភាពផ្សេងៗ