បទបង្ហាញអំពី អាជីពគណនេយ្យ និងសវនកម្ម

កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បាន​សហ​ការ​ជា​មួយ​នឹង​វិទ្យាស្ថានខេមអេដ (CamEd) បានរៀបចំបទបង្ហាញស្តីអំពី “អាជីពគណេនេយ្យ និងសវនកម្ម” ជូន​ដល់​​ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ វេនព្រឹក និងវេនរសៀល​។  លោក ខេស៊ី បាណែត នាយកនៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានលើក​ឡើងដោយសង្កត់ធ្ងន់ថា ធនធានមនុស្សផ្នែកគណនេយ្យ និងសវនកម្មគឺជាធនធានដែលមាន​សារៈ​សំខាន់​​​​សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយជា​ធាតុមួយដ៏ចាំបាច់​សម្រាប់​ជួយ​ពង្រឹង​វិស័យ​គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មតាមរយៈតម្លាភាព គណនេយ្យភាព និងត្រឹមត្រូវ​នៃ​របាយ​ការណ៍។ ដោយឡែក ទីផ្សារមូលប័ត្របានបើកឱ្យដំណើរការដោយជោគជ័យតាមគោល​នយោបាយ​​​​រ​បស់​រដ្ឋាភិបាលក៏ត្រូវការយ៉ាងចាំបាច់បំផុតនូវធនធានមនុស្សដែលមាន​ចំណេះដឹងខាងផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ​ ដើម្បីគាំទ្រដល់វិស័យថ្មីនេះ ក៏ដូចជាការចូលរួមដើម្បីកំណើន​ខឿនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់​តែ​រឹងមាំថែមទៀត។ លោក ខេស៊ី បាណែត បានសំណូមពរដល់ប្អូនៗសិស្សានុសិស្ស​ឱ្យបន្តយកចិត្តទុកដាក់​បន្ថែម​ទៀតក្នុងការរៀនសូត្រឱ្យកាន់តែបានលទ្ធផលល្អ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ការ​ប្រកួត​ប្រជែង​ជាមួយ​​ប្រទេស​ជិតខាង ព្រមទាំងប្រទេសធំផ្សេងៗទៀតទូទាំងសកលលោក​សំដៅ​បំពេញឱ្យបាននូវផែនការ​របស់​​​​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាទីបញ្ចប់ លោកខេស៊ី បាណែត ក៏បានជូនពរប្អូនៗ​ឱ្យ​ទទួលបាន​លទ្ធ​​ផល​ល្អចំពោះការសិក្សានាពេលឆាប់ៗខាងមុខនេះ ហើយសិស្សានុសិស្សទទួលបាននូវពន្លឺជាច្រើនក្នុងការ​ជ្រើស​រើសមុខជំនាញក្រោយការប្រឡងបាក់ឌុប។   សកម្មភាពផ្សេងៗ

ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច

  សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មានកម្មវិធីប្រកួតប្រជែងយ៉ាងសម្បូរបែប ជាក់ស្តែងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៨ វគ្គជម្រុះជុំទី១ និងទី២  នៅតាមសាខារៀងៗខ្លួន ដើម្បីជ្រើសរើសបេក្ខជនជើងក្លាំងនៅតាមសាខារបស់ខ្លួនយកមកប្រកួតវគ្គផ្តាច់ព្រ័ត្ររើសយកបេក្ខជនលេខ១ លេខ២ និងលេខ៣ ប្រចាំឆ្នំាសិក្សា២០២១-២០២២។ កម្មវិធីនេះ ជំរុញ​ លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស​ មានចិត្ត​ស្រឡាញ់​ ចូលចិត្ត​អាន​ មាន​ភាព​រហ័សរហួន​ មានគំនិត​ទូលំទូលាយ​ក្នុង​ការ​គិត​ ពិចារណា​បាន​ល្អិតល្អន់​ ​ច្នៃប្រឌិត​ និង​បណ្តុះ​គំនិត​ស្រឡាញ់​ នូង​អ្វី​ដែល​ជា​របស់​ខ្មែរ​ ចំពោះ សិស្សានុសិស្ស​ កាន់តែ​មានចំណេះ​ដឹង​ទូលំទូលាយ​ ពី​វប្បធម៌​ អរិយធម៌​ខ្មែរ​ ព្រោះ​តាមរយៈ​កម្មវិធី​នេះ​ មានមុខ​វិជ្ជា​ប្រវត្តិវិទ្យា​ និង​​សីល​ធម៌​ ពលរដ្ឋ​វិជ្ជា​។ បេក្ខជន​ដែល​ជាប់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ១​ នឹង​ទទួល​បាន​ពាន​ មេដាយមាស​ បណ្ណ​សរសើរ​ អាហារូបករណ៍១០០​% និង​រង្វាន់​ផ្សេង​ៗទៀត​។ ជ័យលាភី​លេខ២​ នឹង​ទទួល​បាន​មេដាយ​ប្រាក់​ បណ្ណ​សរសើរ​ អាហារូបករណ៍៧៥​%…

អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទ “ហេតុផល៥ចំណុចដែលឪពុកម្តាយគួរឱ្យកុមារចូលរៀនថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា” អត្ថបទដកស្រង់ដោយ : ជា សម្បត្តិ

អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទ “ហេតុផល៥ចំណុចដែលឪពុកម្តាយគួរឱ្យកុមារចូលរៀនថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា” អត្ថបទដកស្រង់ដោយ : ជា សម្បត្តិ #MJQE#AmericanInterconSchool យើងសង្កេតឃើញថានាពេលបច្ចុប្បន្ននេះមានមាតាបិតា ឬអ្នកអាណាព្យាបាលជាច្រើនបានដាក់កូនៗរបស់ខ្លួនឱ្យចូលរៀននៅសាលា​តាំងតែពីមិនទាន់គ្រប់អាយុចូលរៀន ដោយមូលហេតុអាចបណ្ដាលមកពីឪពុកម្តាយជាអ្នកធ្វើការ មិនមានអ្នកមើលថែកូនតូចជាដើម។ ការដាក់ឱ្យកុមារសិក្សានៅកម្រិតថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សានេះ ឪពុកម្តាយត្រូវចំណាយច្រើន តែទោះជាយ៉ាងណាក៏ដោយការសម្រេចដាក់កូនសិក្សានៅកម្រិតនេះផ្តល់នូវផលប្រយោជន៍ច្រើន។ ហេតុផល៥ចំណុចខាងក្រោមនេះ នឹងជួយជំរុញឱ្យឪពុកម្តាយធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ គួរបញ្ជូនកុមារតូចៗឱ្យចូលរៀនថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា៖ ១. ការសិក្សាជាមូលដ្ឋាន : កុមារនឹងទទួលបានការអប់រំជាមូលដ្ឋានសម្រាប់ចំណេះដឹងទូទៅ ការថែទាំជំនួសឪពុកម្តាយ។ ការសិក្សាអប់រំកម្រិតជាមូលដ្ឋាននេះ រាប់ចាប់តាំងពីការនិយាយស្តី ការលេង ច្រៀង សីលធម៌ ដែលអាចឱ្យកុមារមានភាពវ័យឆ្លាត។ ២. ការអប់រំទាំងសីលធម៌ និងសង្គម : នៅក្នុងកម្រិតក្រោមមត្តេយ្យ និងមត្តេយ្យសិក្សានេះ កុមារនឹងទទួលបានការអប់រំសង្គមមានដូចជា សីលធម៌នៃការនិយាយស្តី ទម្លាប់ទទួលទាន និងការអប់រំលើសកម្មភាពប្រចាំថ្ងៃរបស់កុមារ ដែលយើងអាចសម្គាល់បានថា កុមារដែលបានចូលរៀនថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សាតែងមានទម្លាប់ប្រើពាក្យសំដីរាបសា ច្រើនមានឥរិយាបថចេះគោរព អរគុណ និងសុំទោសជាដើម។ ៣. មានការប្រាស្រ័យទាក់ទងល្អ : ដោយសារកុមារបានជួបជាមួយមិត្តភក្តិដែលមានវ័យស្របាលគ្នា រួមជាមួយគ្រូផងដែរ ជាហេតុនាំឱ្យពួកគេអាចបណ្ដុះទម្លាប់នៃការប្រាស្រ័យទាក់ទងបានល្អតាំងតែពីតូច។ បើធៀបជាមួយកុមារក្នុងវ័យដូចគ្នានៅផ្ទះ…