អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព ក្រោមប្រធានបទ “តើយើងគួរទទួលទានអាហារ ហួសពេលកំណត់ ដែរឬទេ?” អត្ថបទដកស្រង់ដោយ : ផេង ឧត្តម

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព ក្រោមប្រធានបទ “តើយើងគួរទទួលទានអាហារ ហួសពេលកំណត់ ដែរឬទេ?” អត្ថបទដកស្រង់ដោយ : ផេង ឧត្តម #MJQE#AmericanInterconSchool ការបរិភោគមានរបៀប គឺជាការបរិភោគត្រឹមត្រូវ មានកម្រិត និងមានគុណភាព មានពេលមានវេលា។ ការបរិភោគបែបនេះមិនត្រឹមតែអាចកាត់បន្ថយភាពខ្ជះខ្ជាយ និងការខាតបង់ថវិកា កាត់បន្ថយសំរាមបំពុលបរិយាកាសទេ តែថែមទាំងនាំឱ្យមានសុខភាពល្អទៀត។ ការបរិភោគមិនអស់ ឬមិនទាន់ រួចចាក់ចោល ទិញស្បៀងបង្ការតែមិនចេះទុកដាក់ និងមិនចេះមើលដឺឡេ ក៏ជាការខ្ជះខ្ជាយអាហារដែរ។ ប៉ុន្តែបើតាមក្រុមអ្នកប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយអាហារ មានអាហារខ្លះ មិនចេះខូចទេ អាហារខ្លះទៀតទោះបីជាហួសពេលកំណត់ទៅហើយ ក៏នៅតែអាចទទួលបាន ដោយមិនប៉ះពាល់ដល់សុខភាពឡើយ គ្រាន់តែអាហារនោះអាចបាត់បង់រសជាតិ ឬគុណភាពផ្នែកអាហារូបត្ថម្ភខ្លះ។ ចំពោះអាហារស្រស់ ត្រីសាច់ អាហារកៃច្នៃ ម្ហូបខ្ចប់វិញ ទាមទារការប្រុងប្រយ័ត្នខ្លាំង។ អាហារប្រភេទនេះ បើហួសកាលកំណត់ មិនទាន់ផ្អូមខ្លះ អាចបង្កផលវិបាកដល់សុខភាពបាន។ ស្កស អំបិល គ្រឿងទេស សូកូឡា ម្សៅ អង្ករ សណ្តែក សឹងអាចចាត់ទុកថាមិនចេះហួសដឺឡេ ប្រសិនបើយើងចេះទុកដាក់ត្រឹមត្រូវ។ ចំណែកនំកញ្ចប់ អាហារកំប៉ុង អាហារបង្កកវិញ ទោះបីជាហួសថ្ងៃបន្តិចបន្តួច…