អត្ថបទព័ត៌មានស្តីពីការងារ ក្រោមប្រធានបទ “អត្ថប្រយោជន៍ទាំង៤ក្នុងការធ្វើការងារជាក្រុមសម្រាប់អាជីវកម្មដោយប្រើ បច្ចេកវិទ្យាស្រួលៗ” អត្ថបទដកស្រង់ដោយ : ជ័យ វីន #MJQE#AmericanInterconSchool បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលជាកត្តាជួយសម្រួលដល់ការងារជាច្រើន ជាពិសេសការងារជាក្រុម ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងអាចជួយឱ្យការងារអាចបញ្ចប់ទៅបានដោយរលូនដោយមិនចាំបាច់ជួបមុខគ្នាក៏បាន។ ការប្រើប្រាស់បច្ចេកវិទ្យាមិនត្រឹមតែជួយឱ្យយើងចំណេញពេលវេលា និងថវិកានោះទេ តែវាក៏អាចជួយឱ្យការធ្វើការងារជាក្រុមមានភាពកាន់តែរលូន និងដោះស្រាយបញ្ហាដែលសមាជិកក្រុមមានការរវល់មិនបានមកជួបមុខគ្នាបានយ៉ាងល្អ។ ដូចនេះ ខ្ញុំសូមធ្វើការលើកយកអត្ថប្រយោជន៍ទាំង4 ដែលបច្ចេកវិទ្យាបានផ្តល់ឱ្យសម្រាប់ការងារជាក្រុម៖ ១. ប្រសិទ្ធភាពការងារ : – ការទំនាក់ទំនាក់ជាក្រុមតាមកម្មវិធីបច្ចេកវិទ្យា អាចជួយឱ្យអ្នកគ្រប់គ្រងងាយស្រួលក្នុងការ បែងចែកការងារឱ្យបុគ្គលិកបានច្បាស់លាស់ ជាហេតុនាំឱ្យបុគ្គលិកយល់ច្បាស់ពីតួនាទី របស់ខ្លួន។ នៅពេលដែលបុគ្គលិកស្គាល់ច្បាស់ពីតួនាទីរបស់ខ្លួន ពួកគេនឹងដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ ដោយមិនប្រចាំគ្នា។ ដូច្នេះការអនុវត្តការងារ នឹងមានលក្ខណៈរហ័សជាងមុន ហើយសន្សំសំចៃថវិកាទៀតផង។ – ឧទាហរណ៌ Microsoft SharePoint និង Slack យើងអាចប្រើប្រាស់វាដើម្បីបែងចែក ឬផ្ទេរការងារទៅតាមផ្នែកឱ្យបុគ្គលិកនីមួយៗ។ យើងក៏ឃើញមានវត្តមានបណ្តាញទំនាក់ ទំនងសង្គមមួយចំនួនផងដែរ ដែលអ្នកធ្វើការ និងបណ្តាញម្ចាស់អាជីវកម្មបានប្រើប្រាស់ក្នុងកិច្ចការងាររបស់គាត់ដូចជា Facebook Line Trello ជាដើម ដើម្បីសម្រួលការងារជាក្រុមរបស់ពួកគាត់។ ២.…