អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ ក្រោមប្រធានបទ “ការរស់នៅដែលផ្តល់សុខភាពល្អ ចំពោះស្រ្តីអាយុចាប់ពី៣០ឆ្នាំឡើង” អត្ថបទដោយ : ហ៊ាង បុប្ផារិទ្ធ

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ ក្រោមប្រធានបទ “ការរស់នៅដែលផ្តល់សុខភាពល្អចំពោះស្រ្តីអាយុចាប់ពី៣០ឆ្នាំឡើង” អត្ថបទដោយ : ហ៊ាង បុប្ផារិទ្ធ #MJQE #American Intercon School ប្រសិនបើអ្នកជាស្រ្តី ហើយកំពុងតែឆ្ងល់ថា តើគួរធ្វើដូចម្តេចដើម្បីឱ្យមានសុខភាពល្អ? ខាងក្រោមនេះ គឺជារបៀបរស់នៅដែលផ្តល់នូវសុខភាពល្អ ដែលស្រ្តីគ្រប់គ្នាគួរតែធ្វើនៅពេលដែលដឹងខ្លួនថា ឈានដល់អាយុ៣០ឆ្នាំហើយ។ ១. ជ្រើសរើសការហាត់ប្រាណណាមួយដែលអ្នកចូលចិត្ត ប្រសិនបើអ្នកមិនអាចហាត់ប្រាណបានទៀងទាត់ ឬមានទម្លាប់ហាត់ប្រាណក្នុងរយៈពេលប៉ុន្មានឆ្នាំមុនទេ គួរតែដល់ពេលហើយសម្រាប់អ្នកដែលឈានដល់អាយុ៣០ឆ្នាំ ទៅ៤០ឆ្នាំ។ សាច់ដុំនឹងចាប់ផ្តើមថយចុះ ហើយរាងកាយក៏ឈប់ធ្វើការល្អដូចកាលពីអ្នកមានអាយុ២០ឆ្នាំដែរ។ ក្រោយពេលដែលអ្នកមានអាយុ៣៥ឆ្នាំ កំហាប់ឆ្អឹងរបស់ស្រ្តីក៏ចាប់ផ្តើមថយចុះ ហើយប្រឈមនឹងជំងឺពុកឆ្អឹងដែរ។ ការមានទម្លាប់ធ្វើសកម្មភាពរាងកាយជាប់ ជួយឱ្យអ្នកមានរាងស្អាត ទ្រទ្រង់ដល់សុខភាពឆ្អឹង បង្កើនសុខភាពបេះដូង និងសុខភាពទាំងមូល។ ចូរព្យាយាមហាត់ប្រាណកម្រិតមធ្យមរយៈពេល១៥០នាទីក្នុង១សប្តាហ៍។ ២. បរិភោគអាហារមានតុល្យភាព ចូរបញ្ចូលបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិក្នុងរបបអាហារឱ្យបានច្រើន។ ដោយសារតែវាសម្បូរដោយជាតិសរសៃ ប្រូតេអ៊ីន និងជីវជាតិសំខាន់ៗដែលរាងកាយត្រូវការដើម្បីសុខភាព។ តាមពិតទៅ ការស្រាវជ្រាវជាច្រើនបានរកឃើញថា អាយុ៣២ឆ្នាំគឺជាពេលវេលាដ៏ល្អបំផុត ដែលស្រ្តីគួរចាប់ផ្តើមជ្រើសរើសរបបអាហារ ការបរិភោគអាហារដែលផ្តល់នូវសុខភាពល្អ។ ចូរចៀសវាងនូវការបន្ថែមជាតិផ្អែមដែលមិនចាំបាច់ ព្រោះអាចបង្កើននូវជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺធាត់ជ្រុល និងជំងឺបេះដូង ជាដើម។ ៣. ជ្រើសរើសខ្លាញ់ផ្តល់សុខភាព…