អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី ក្រោមប្រធានបទ “វប្បធម៌ ឬទំនៀមទម្លាប់ និងប្រពៃណីខ្មែរ” អត្ថបទដោយ : សៀង ម៉េងលី

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី ក្រោមប្រធានបទ “វប្បធម៌ ឬទំនៀមទម្លាប់ និងប្រពៃណីខ្មែរ” អត្ថបទដោយ : សៀង ម៉េងលី #MJQE #American Intercon School មុននឹងជ្រាបដឹងអំពីវប្បធម៌ ឬទំនៀមទម្លាប់ និងប្រពៃណី សូមមកយល់អំពីពាក្យទាំងនេះសិន៖ វប្បធម៌ : ការបណ្ដុះចំណេះវិជ្ជា ប្រាជ្ញាស្មារតី និងរបៀបរស់នៅរបស់មនុស្សឱ្យបានលូតលាស់ចម្រើន ដើម្បីសម្រប សម្រួលទៅនឹងបរិស្ថាន និងការអភិវឌ្ឍសង្គមដោយវិទ្យាសាស្ត្រ ឬដោយសិល្បៈផ្សេងៗជាដើម។ ទំនៀមទម្លាប់ : គឺការធ្លាប់ប្រតិបត្តិ ការប្រព្រឹត្តជារឿយៗតាមបវេណី តបែបបទ ឬតាមទំនៀម។ ប្រពៃណី : គឺជាទំនៀមតពូជពង្ស ឬតំណវង្សត្រកូល។ វប្បធម៌ និងប្រពៃណីខ្មែរ វប្បធម៌ និងប្រពៃណីរបស់ខ្មែរ មានប្រវត្ដិសាស្រ្តដ៏សម្បូរបែបដែលមានតាំងពីរាប់សតវត្សរ៍មកហើយ។ កម្ពុជា ជាប្រជាជាតិមួយដែលឱ្យតម្លៃខ្ពស់លើសិល្បៈវប្បធម៌ និងទំនៀមទម្លាប់របស់ខ្លួន។ ភ្ញៀវទេសចរនឹងបានឃើញ អំពីចរិតលក្ខណៈល្អៗដែលបង្ហាញពីភាពទន់ភ្លន់ រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជានៅពេលដែលពួកគេជួបគ្នា។ ភាសា ភាសាខ្មែរ ឬខ្មែរ គឺជាភាសាមួយនៃជនជាតិខ្មែរ និងមានភាសាជាផ្លូវការនៃប្រទេសកម្ពុជា។ ភាសាខ្មែរ ត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លំាងដោយសារភាសាបាលី…