អត្ថបទព័ត៌មានស្តីពីសុខភាព និងផាសុកភាព ក្រោមប្រធានបទ “គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្រូចឆ្មារ” អត្ថបទដោយ : ហ៊ិន ស្រីពៅ

អត្ថបទព័ត៌មានស្តីពីសុខភាព និងផាសុកភាព ក្រោមប្រធានបទ “គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្រូចឆ្មារ” អត្ថបទដោយ : ហ៊ិន ស្រីពៅ #MJQE #American Intercon School ក្រូចឆ្មារមានពីរពណ៌គឺពណ៌បៃតង និងពណ៌លឿង ដែលជាផ្លែឈើមានរសជាតិជូរសម្រាប់យកទៅប្រើប្រាស់ធ្វើជាគ្រឿងផ្សំម្ហូបអាហារ និងភេសជ្ជៈផ្សេងៗ។ វាមិនត្រឹមតែមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ក្នុងម្ហូបអាហារប៉ុណ្ណោះទេ ក្រូចឆ្មារថែមទាំងមានគុណប្រយោជន៍ជាច្រើនដល់សុខភាព និងសម្រស់ថែមទៀតផង។ ខាងក្រោមនេះជាលក្ខណសម្បត្តិដ៏ពិសិដ្ឋទាំង១០យ៉ាងរបស់ក្រូចឆ្មារ៖ ១. វីតាមីន C ក្រូចឆ្មារសម្បូរទៅដោយវីតាមីន C ដោយក្រូចឆ្មារមួយផ្លែផ្ទុកវីតាមីន C ប្រមាណ៤៥មីលីក្រាម។ ដូច្នេះ វាអាចជួយយើងឱ្យចៀសផុតពីជំងឺកង្វះជាតិវីតាមីន C និងជាពិសេសជួយបង្កើនខូឡាជេន ដែលធ្វើឱ្យរាងកាយ និងស្បែកមានសុខភាពល្អ ព្រមទាំងក្មេងជាងវ័យទៀតផង។ ២. ការសម្រកទម្ងន់ ទឹកក្រូចឆ្មារគឺមានជាតិ Pectin fiber ខ្ពស់ និងកាឡូរីទាប ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការឃ្លាន។ ដូច្នេះ វាជួយឱ្យយើងមិនសូវឃ្លាន និងឆាប់ឆ្អែត។ ៣. ជំនួយក្នុងការរំលាយអាហារ ទឹកក្តៅលាយជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មារ អាចផ្តល់ឱ្យការរំលាយអាហាររបស់យើងប្រសើរជាមុន។ វាបានបង្កើនការផលិតទឹកប្រមាត់ ដែលជាទឹកអាស៊ីតសម្រាប់ការរំលាយអាហារ។ បន្ថែមពីនេះ គុណសម្បត្ដិនៃប្រព័ន្ធរំលាយអាហាររបស់ទឹកក្រូចឆ្មារ…