អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត ក្រោមប្រធានបទ “ប្រវត្តិកុំព្យូទ័រ” អត្ថបទដោយ : ឡេង សុខអេង

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិតក្រោមប្រធានបទ “ប្រវត្តិកុំព្យូទ័រ” អត្ថបទដោយ : ឡេង សុខអេង #MJQE #American Intercon School ពេលបច្ចុប្បន្ននេះ កុំព្យូទ័របានដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រប់វិស័យ ក៏ដូចជាការបំពេញការងារប្រចាំថ្ងៃសុទ្ធតែត្រូការកុំព្យូទ័រជាចាំបាច់។ តើកុំព្យូទ័រជាអ្វី? កុំព្យូទ័រ គឺជាម៉ាស៊ីនគិត ឬគណិតម៉ាស៊ីន ដែអាចផ្លាស់ប្តូរព័ត៌មានបានយ៉ាងល្អ និងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្ត និងច្បាប់ត្រឹមត្រូវ។ កុំព្យូទ័រកាលពីមុនមានទំហំធំ និងមានបម្រើបម្រាស់បានតិច ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះកុំព្យូទ័របានក្លាយជាវត្ថុដ៏អស្ចារ្យ និងមានតម្លៃសម្រាប់មនុស្សទូទៅ។ ក្រោយសង្រ្គាមលោកលើកទី2 ក្នុងអំឡុងឆ្នាំ1946 កុំព្យូទ័រត្រូវបានគេហៅថា Electronic Numerical Integrator and Calculator ដែលវាត្រូវបានឆ្លងកាត់ជា5ដំណាក់កាលដូចខាងក្រោម៖ 1. ជំនាន់ទី1 (1945-1955) អំពូលចង្កៀងអគ្គិសនីស្វ័យប្រវត្តិ (vacuum tubes) វាត្រូវបានបង្កើតដោយលោក Lee De Forest។ វាមានប្រហែលជាង18000អំពូល និងមានទំហំប្រហែលបន្ទប់តូចមួយ។ ប្រសិទ្ធិភាពវាស្ទើរតែ2% នៃកុំព្យូទ័របច្ចុប្បន្ន។ 2. ជំនាន់ទី2 (1955-1965) បច្ចេកវិទ្យាផ្អែកលើត្រង់ស៊ីស្វ័រភ្ជាប់ជាមួយអង់ចងចាំ (RAM) និងអាចបង្កើតបាននូវជំនាញរបស់វាដោយកម្មវិធីកុំព្យូទ័រ (Computer…