អត្ថបទព័ត៌មានស្តីពីការកម្សាន្ត ក្រោមប្រធានបទ “ឧស្សាហកម្មកម្សាន្តរបស់ពិភពលោករងផលប៉ះពាល់ជាសាកលដោយសារជំងឺកូវីដ-១៩” អត្ថបទដោយ : ហ៊ុល សារួន

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត ក្រោមប្រធានបទ “ឧស្សាហកម្មកម្សាន្តរបស់ពិភពលោករងផលប៉ះពាល់ជាសាកលដោយសារជំងឺកូវីដ-១៩” អត្ថបទដោយ : ហ៊ុល សារួន #MJQE #American Intercon School ផលវិបាកជាសាកលដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ មានទំហំធំធេងបំផុតដោយស្ទើរតែគ្រប់វិស័យរបស់ប្រទេសនីមួយៗនៅលើសាកលលោកត្រូវបានរាំងស្ទះ និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ដោយឡែកសម្រាប់វិស័យឧស្សាហកម្មកម្សាន្ត (Entertainment Industry) ជាពិសេសវិស័យផលិតកម្មខ្សែភាពយន្ត និងទូរទស្សន៍ល្បីៗរបស់ពិភពលោក ក៏ត្រូវបានទទួលរងនូវការខាតបង់យ៉ាងខ្លាំងផងដែរ។   តាមការស្រាវជ្រាវក្នុងរយៈពេលជាង១ឆ្នាំមកនេះ ដោយសារជំងឺកូវីដ១៩ វិស័យឧស្សាហកម្មកម្សាន្ត ជាពិសេសឧស្សាហកម្មផលិតខ្សែភាពយន្ត (Film Industry) របស់ពិភពលោកទទួលរងនូវផលប៉ះពាល់យ៉ាងដំណំដោយខាតបង់ទឹកប្រាក់ជាច្រើនពាន់លានដុល្លារបើធៀបនឹងឆ្នាំ២០១ ៩។ ការផលិតកម្មខ្សែភាពយន្ត ការចាក់ផ្សាយ វីដេអូតាមអ៊ីនធឺណែត កម្មវិធីកម្សាន្ត ផលិតកម្មល្ខោន កម្មវិធីកីឡា ព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងការសម្តែងពាណិជ្ជកម្មដែលធ្លាប់តែត្រូវបានពេញនិយមសម្រាប់មហាជន ឥឡូវត្រូវបានបង្រួមមកតូចចង្អៀតបំផុតដែលនៅសល់ប្រមាណតែប្រហែល៣០% តែប៉ុណ្ណោះ។ កម្មវិធីដែលបានគ្រោងទុកសម្រាប់ការផលិត និងដាក់ឱ្យដំណើការកម្សាន្តផ្សេងៗនៃក្រុមហ៊ុនល្បីៗរបស់ពិភពលោកត្រូវបានពន្យារពេល ឬលុបចោល ហើយក្រុមហ៊ុនជាច្រើនត្រូវបានទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ។ តាមការស្រាវជ្រាវតំបន់ឧស្សាហកម្មភាពយន្តដែលទទួលរងនូវផលប៉ះពាល់ជាងគេរួមមាន អាមេរិកខាងជើង អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក និង តំបន់ផ្សេងៗទៀតនៃពិភពលោកទាំងមូល។ តំបន់អាស៊ីប៉ាស៊ីហ្វិក (ចិន) និងអឺរ៉ុប (អ៊ីតាលី អេស្ប៉ាញ បារាំង…