អត្ថបទព័ត៌មានស្តីពីសហគមន៍ និងការរស់នៅ ក្រោមប្រធានបទ “តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេសអំឡុងពេលបិទខ្ទប់” អត្ថបទដោយ : ជា ចាន់ស្រីរ័ត្ន

អត្ថបទព័ត៌មានស្តីពីសហគមន៍ និងការរស់នៅ ក្រោមប្រធានបទ “តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេសអំឡុងពេលបិទខ្ទប់” អត្ថបទដោយ : ជា ចាន់ស្រីរ័ត្ន #MJQE #American Intercon School ក្នុងកាលៈទេសៈរាជរដ្ឋាភិបាលបានចេញវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានតម្រូវឱ្យប្រជាពល រដ្ឋនៅក្នុងផ្ទះ មិនត្រូវចេញក្រៅបើមិនចាំបាច់។ ការនៅក្នុងផ្ទះយូរថ្ងៃអាចធ្វើឱ្យយើងមានអារម្មណ៍តប់ប្រមល់ និងអាចកើតស្រេ្ដស ផងដែរ។ វិធីសាស្រ្តដែលល្អក្នុងការធ្វើឱ្យខ្លួនយើងធន់នឹងស្ថានភាពពេលនេះបាន គឺការថែទាំសុខភាពរបស់យើងឱ្យរឹងមាំមិនមានបញ្ហាស្ត្រេស។ ១. ហាត់ប្រាណ និងញ៉ាំអាហារល្អចំពោះសុខភាព វាជារឿងខាន់ណាស់ដែលយើងត្រូវបញ្ចេញញើសក្នុងអំឡុងពេលនៅតែក្នុងផ្ទះនេះ វាមិនត្រឹមតែជួយឱ្យរាងកាយយើងមានសុខភាពល្អទេ តែការហាត់ប្រាណក៏ជួយកាត់បន្ថយស្ត្រេសផងដែរ។ ការហាត់ប្រាណបានជាប្រចាំត្រឹម៣០នាទីក្នុងមួយថ្ងៃ ក៏ជួយឱ្យយើងមានអារម្មណ៍ល្អ។ ក្រៅពីការហាត់ប្រាណគ្នា យើងក៏គួរគេងឱ្យបានគ្រប់គ្រាន់ចន្លោះពី៧ ទៅ៨ម៉ោងក្នុងមួយយប់។ ដូចគ្នាដែរក្នុងពេលនេះ យើងគួរកាត់បន្ថយការញ៉ាំអាហារកែច្នៃច្រើន ហើយងាកមកញ៉ាំបន្លែ ផ្លែឈើ និងផឹកទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំអាចប្រឆាំងនឹងជំងឺផ្សេងៗបាន។ ២. បន្ថែមសកម្មភាពថ្មីៗនៅផ្ទះ ក្រៅពីម៉ោងដែលយើងត្រូវបំពេញការងារ (ធ្វើការពីចម្ងាយ) យើងអាចបន្ថែមសកម្មភាពថ្មីៗមួយចំនួន នៅក្នុងកាលវិភាគប្រចាំថ្ងៃរបស់យើង ដើម្បីកុំឱ្យមានភាពដដែលៗដូចជា រៀបចំកែលម្អបន្ទប់គេងឡើងវិញ ដើម្បីឱ្យមានបរិយាកាសស្រស់ស្រាយជាងមុន ចម្អិនម្ហូបអាហារថ្មីៗដែលយើងមិនធ្លាប់បានធ្វើពីមុន ដាំផ្កា បន្លែ និងរុក្ខជាតិផ្សេងៗ ដែលសមស្របតាមទីតាំងរបស់យើង បន្ថែមការធ្វើសមាធិពី៥ ទៅ១០នាទីក្នុងមួយថ្ងៃ…

លិខិតអបអរសាទរ យុវសិស្ស ម៉ៅ សុវណ្ណាគង់ និងយុវសិស្ស នៅ រក្សាបុត្

លិខិតអបអរសាទរ យុវសិស្ស ម៉ៅ សុវណ្ណាគង់ និងយុវសិស្ស នៅ រក្សាបុត្រ ក្នុងឱកាសដែលប្អូនទាំងពីរទទួលបានរង្វាន់ Award Winner ក្នុងការប្រកួតខ្សែភាពយន្តកុមារអន្តរជាតិអាស៊ាន ឆ្នាំ២០១៩ ( Asian International Children Film Festival 2019)