ទិវានៃក្តីស្រឡាញ់ គឺជាថ្ងៃគ្រួសារនៃក្តីស្រឡាញ់ដ៏កក់ក្តៅ ក្តីស្រឡាញ់ពិត និងក្តីស្រឡាញ់ដ៏យូរអង្វែងចំពោះសមាជិកក្រុមគ្រួសារ ឪពុកម្តាយ កូនៗ និងក្តីស្រឡាញ់ចំពោះចាស់ទុំ និងមនុស្សជាទីគោរព។
ទិវានៃក្តីស្រឡាញ់គឺជាថ្ងៃនៃសុភមង្គលគ្រួសារ។ វាគឺជាថ្ងៃនៃការបង្ហាញអំពីការដឹងគុណដោយក្ដី ស្រឡាញ់ចំពោះអ្នកដែលស្រឡាញ់ និងគោរពអ្នកយ៉ាងពិតប្រាកដ និងជារៀងរហូត។
ទោះបីជាយ៉ាងណាក៏ដោយ ទិវានៃក្តីស្រឡាញ់ មិនមែនជាថ្ងៃនៃក្តីស្រឡាញ់តែមួយពេលនោះទេ។ វាមិនមែនជាថ្ងៃនៃការលះបង់រូបរាងកាយ ព្រហ្មចារីយ៍ និងកិត្តិយសរបស់អ្នកទេ។
ទិវានៃក្តីស្រឡាញ់មិនមែនជាថ្ងៃនៃការមិនទទួលខុសត្រូវ មិនមែនជាថ្ងៃនៃការសោកស្ដាយពេញ មួយជីវិត និងមិនមែនជាថ្ងៃនៃភាពអាម៉ាសនៃខ្លួនឯងនោះទេ។
ដូចគ្នានេះដែរ ទិវានៃក្តីស្រឡាញ់ មិនមែនជាថ្ងៃដែលនាំឱ្យកើតជំងឺអស់មួយជីវិតនោះទេ ដូចជាជំងឺប៉េស ជំងឺកាមរោគ និងការមានផ្ទៃពោះដែលមិនចង់បាន។
ទិវានៃក្តីស្រឡាញ់មិនមែនជាថ្ងៃចាប់ផ្តើមនៃកំហុសពេញមួយជីវិតរបស់អ្នកដោយសារសកម្មភាពដែលមិនប្រុងប្រយ័ត្ននោះទេ។ ទិវានៃក្តីស្រឡាញ់មិនមែនជាថ្ងៃដែលត្រូវឆ្លង Delta ឬ Omicron នោះទេ។ វាមិនមែនជាថ្ងៃបង្ករឱ្យមានជំងឺសម្រាប់សប្តាហ៍ខាងមុខនេះទេ។
ទិវានៃក្តីស្រឡាញ់ មិនមែនជាថ្ងៃចាប់ផ្តើមដើម្បីបញ្ឈប់អាជីពរបស់អ្នក ឬថ្ងៃបំផ្លាញជីវិតរបស់អ្នកជារៀងរហូត ដោយសារតែការសម្រេចចិត្តខុសមួយប៉ប្រិចភ្នែក ដោយសារការសេពគ្រឿងស្រវឹង ការចាញ់បោកការនិយាយលួងលោមផ្អែម និងតណ្ហានោះទេ។
ដូច្នេះ សូមគិតឱ្យបានវែងឆ្ងាយ ដោយឈ្លាសវៃ មានការទំនួលខុសត្រូវ និងមានភាពចាស់ទុំ។ សូមកុំធ្វើរឿងអត់ប្រយោជន៍ រឿងឆ្កួតៗ ដែលធ្វើឱ្យអ្នកសោកស្ដាយពេញមួយជីវិត។
អ្នកមានតម្លៃលើសពីការប្រញាប់ប្រញាល់ជ្រួលជ្រើមនៃអ័រម៉ូនមួយថ្ងៃនេះទៅទៀត។ អ្នកមានតម្លៃជាងផ្កាមួយបាច់ទៅទៀត។ អ្នកមានតម្លៃសម្រាប់អនាគតដ៏ភ្លឺស្វាងនៅខាងមុខអ្នក! អ្នកគឺខ្លាំង! អ្នកគ្រប់គ្រងអ្នកបាន! អ្នកស្រឡាញ់ គោរពខ្លួនឯង និងរាងកាយរបស់អ្នក។ គ្មានអ្នកណាអាចឱ្យតម្លៃអ្នកជាងខ្លួនអ្នកនោះទេ។ ដូច្នេះ សូមផ្តល់ការគោរព ស្រឡាញ់ និងកិត្តិយសឱ្យខ្លួនឯងពេញលេញដែលអ្នកសមនឹងទទួលបាន។
ស្រឡាញ់ខ្លួនឯង
ស្រឡាញ់គ្រួសាររបស់អ្នក ហើយស្រឡាញ់កិត្តិយសរបស់អ្នក។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន