អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “រឿងគួរធ្វើ និងមិនគួរធ្វើពេលរលាកភ្លើង ឬទឹកក្ដៅ”
អត្ថបទដកស្រង់ដោយ : តាប់ សោភ័ណ្ឌ
#MJQE#AmericanInterconSchool
ការរលាកភ្លើង ឬទឹកក្ដៅគឺតែងចៀសមិនផុតទេ ប៉ុន្តែក្នុងករណីរលាកស្រាលយើងអាចអនុវត្តវិធី ងាយៗដើម្បីជួយបន្ថយការឈឺចាប់ បង្ការការឆ្លងមេរោគ និងជួយឱ្យឆាប់ជាបាន។ ថ្ងៃនេះសូមធ្វើការចែករំលែកពីវិធីគួរធ្វើ និងមិនគួរពេលរលាកភ្លើង ឬទឹកក្ដៅដូចខាងក្រោម៖
• វិធីគួរធ្វើពេលរលាកភ្លើង ឬទឹកក្ដៅ
១. ទឹក :
អ្វីដែលត្រូវធ្វើដំបូងគេនៅពេលរលាកភ្លើង ឬទឹកក្ដៅគឺបង្ហូរទឹកក្បាលរ៉ូប៊ីណេទៅលើកន្លែងរលាកប្រហែល២០នាទី។
២. បន្ទះត្រជាក់ :
ការយកបន្ទះត្រជាក់ ឬកន្សែងសើមមកដាក់ពីលើកន្លែងរលាកជួយបន្ថយការឈឺចាប់ និងការហើមបាន។ យើងអាចប្រើបន្ទះត្រជាក់ ឬកន្សែងសើមនេះពី៥ទៅ១៥នាទី។ យកល្អយើងកុំប្រើបន្ទះត្រជាក់យូរពេក ព្រោះអាចធ្វើឱ្យកន្លែងរលាកកាន់តែរលាក។
៣. ប្រទាលកន្ទុយក្រពើ :
ការសិក្សាជាច្រើនបានបង្ហាញថាប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពក្នុងព្យាបាលការរលាកកម្រិតទី១ និងទី២។ ម៉្យាងទៀត ប្រទាលកន្ទុយក្រពើក៏ប្រឆាំងនឹងការរលាក ជួយដល់ចរន្តឈាម និងរារាំងការលូតលាស់របស់បាក់តេរី។ យើងអាចលាបជែលប្រទាលកន្ទុយក្រពើស្រស់ទៅលើកន្លែងរលាក ។
៤. ទឹកឃ្មុំ :
ទឹកឃ្មុំអាចជួយព្យាបាលការរលាកតិចតួច ព្រោះទឹកឃ្មុំជាសារធាតុប្រឆាំងការរលាក បាក់តេរី និងផ្សិត ហើយយើងក៏អាចយកទឹកឃ្មុំមកលាបនៅកន្លែងរលាកបាន។
៥. កាត់បន្ថយការត្រូវកម្ដៅថ្ងៃ :
យកល្អគួរកុំឱ្យកន្លែងរលាកត្រូវកម្ដៅថ្ងៃ ព្រោះស្បែកដែលរលាកងាយប្រតិកម្មនឹងកម្ដៅថ្ងៃ។
៦. កុំជោះបំបែកពងទឹក :
ការជោះបំបែកពងទឹកដោយខ្លួនឯងអាចបង្កឱ្យឆ្លងមេរោគ។ ប្រសិនបើយើងបារម្ភពីពងទឹកដែលបង្កដោយការរលាកអាចទៅពិគ្រោះជាមួយគ្រូពេទ្យ។
• វិធីគួរចៀសវាងពេលរលាកភ្លើង ឬទឹកក្ដៅ
១. បឺរ :
កុំប្រើបឺរនៅពេលរលាក ព្រោះអាចកាន់តែធ្វើឱ្យកន្លែងរលាកកាន់តែធ្ងន់ធ្ងរ។ បឺរអាចផ្ទុកកម្ដៅ និងអាចមានបាក់តេរីនៅកន្លែងរលាក។
២. ប្រេងដូង :
ប្រេងដូងមិនអាចប្រើព្យាបាលពេលរលាកទេ ព្រោះប្រេងដូងដូចនឹងបឺរគឺផ្ទុកកម្ដៅ និងធ្វើឱ្យស្បែកបន្តរលាកទៀត។
៣. ស៊ុតពណ៌ស :
ស៊ុតពណ៌សអាចមានផ្ទុកបាក់តេរីដែលអាចចម្លងមេរោគ និងមិនគួរយកប្រើលើកន្លែងរលាកទេ។
៤. ថ្នាំដុសធ្មេញ :
នៅពេលរលាកមិនគួរលាបថ្នាំដុសធ្មេញទេ ថ្នាំដុសធ្មេញអាចធ្វើឱ្យកន្លែងរលាកកាន់តែរលាក និងបង្ករោគផ្សេងៗ។
៥. ទឹកកក :
ទឹកកក និងទឹកក្លាសេអាចធ្វើឱ្យកាន់តែរលាក ហើយទឹកកកអាចនឹងបង្កការរលាកដោយភាពត្រជាក់ប្រសិនជាប្រើប្រាស់មិនត្រឹមត្រូវ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://hellokrupet.com/%E1%9E%91%E1%9E%98%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%9B%E1%9F%92%E1%9E%A2/%E1%9E%9C%E1%9E%B7%E1%9E%92%E1%9E%B8%E2%80%8B%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9F%87%E1%9E%94%E1%9E%8B%E1%9E%98/111737/