អត្ថបទព័ត៌មានស្តីពីមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ផ្ដល់វ៉ាក់សាំងច្រើនប្រភេទដល់កុមារមកពីគ្រប់មជ្ឈដ្ឋាន
#MJQE#AmericanInterconSchool
មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច មានសេវាផ្ដល់ប្រឹក្សា និងផ្ដល់ការចាក់វ៉ាក់សាំងដល់កុមារមកពីគ្រប់មជ្ឈដ្ឋានប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ការផ្ដល់ប្រឹក្សា និងការចាក់វ៉ាក់សាំងដល់កុមារនេះ បើតាមការបញ្ជាក់ឱ្យដឹងពីមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច មានវ៉ាក់សាំងដូចជា វ៉ាក់សាំងការពារអុតស្វាយ វ៉ាក់សាំងការពារថ្លើមប្រភេទបេ វ៉ាក់សាំងការពារកញ្ច្រឹល វ៉ាក់សាំងការពារស្រឡទែន វ៉ាក់សាំងការពារស្អូច វ៉ាក់សាំងការពារតេតាណូស និងវ៉ាក់សាំងការពារមេរោគមហារីកមាត់ស្បូន ជាដើម។
នាយកមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច វេជ្ជបណ្ឌិត និន សុខរង្សី បានប្រាប់សារព័ត៌មានយើងថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច មានអ្នកជំនាញសម្រាប់ផ្ដល់សេវាប្រឹក្សា និងពន្យល់ដល់អ្នកអាណាព្យាបាលសិស្សអំពីការចាក់ថ្នាំបង្ការមេរោគផ្សេងៗដល់កុមារមកពីគ្រប់មជ្ឈដ្ឋាន។ អ្នកជំនាញដដែលបន្ថែមថា ការចាក់ថ្នាំបង្ការមេរោគ គឺមានអត្ថប្រយោជន៍ជាច្រើនសម្រាប់កុមារ ជាពិសេសជួយការពារនៃការវិវដ្ដនៃមេរោគដែលធ្ងន់ធ្ងរអាចស្លាប់ ឬមិនអាចព្យាបាលបាន។
វេជ្ជបណ្ឌិត និន សុខរង្សី បញ្ជាក់បន្ថែមថា ការចាក់ថ្នាំបង្ការរោគ គឺជួយរក្សាមនុស្សនៅជុំវិញឱ្យមានសុវត្ថិភាព និងសុខភាពល្អ ហើយការចាក់ថ្នាំបង្ការនេះ គឺមានហានិភ័យតិចតួចបំផុតសម្រាប់កុមារដែលទទួលបានការចាក់ថ្នាំបង្ការ តែបើប៉ះពាល់នោះមានដូចជា ប្រតិកម្មជាមួយអាលែកហ៊្សី តែកម្រកើតឡើងណាស់។
លោកបន្តសង្កត់ធ្ងន់ដូច្នេះថា សម្រាប់កម្មវិធីថ្នាក់ជាតិ គឺចាប់ផ្ដើមចាក់ថ្នាំបង្ការពីទារកអាយុសូន្យខែ ដល់អាយុ១៨ខែ ដោយមានថ្នាំបង្ការ១១មុខ សម្រាប់កុមារ ប៉ុន្តែថ្នាំបង្ការខ្លះឪពុកម្ដាយត្រូវចាក់ថ្នាំបន្ថែមទៀត មុនអនុញ្ញាតឱ្យកូនៗចូលរៀននៅក្នុងសាលា។ ការចាក់ថ្នាំបន្ថែមទៀតនោះ លោកបានលើកឡើងប្រភេទមេរោគដោយឧទាហរណ៍មានដូចជា មេរោគកញ្ជ្រឹល ស្រឡទែន ស្អូច ជាដើម។ ប៉ុន្តែ ចំពោះថ្នាក់ជាតិ ការចាក់ថ្នាំបង្ការជំងឺស្រឡទែន អត់មានទេ ដូច្នេះ ត្រូវចាក់ថ្នាំបង្ការ ដើម្បីការពារពីជំងឺហ្នឹង ព្រោះជំងឺស្រឡទែន ជាប្រភេទជំងឺឆ្លង ហើយបើឆ្លងតែសិស្សម្នាក់ នោះសិស្សនៅក្នុងថ្នាក់អាចនឹងឆ្លងទាំងអស់នៅក្នុងសាលា។
អ្នកជំនាញដដែលបន្ថែមថា កម្មវិធីជាតិ ក៏អត់មានថ្នាំបង្ការអុជស្វាយសម្រាប់កុមារដែរ ដូច្នេះ ការចាក់ថ្នាំបង្ការប្រភេទជំងឺដែលកុមារពុំធ្លាប់ទទួលបានបែបនេះ គឺអ្នកអាណាព្យាបាលគ្រប់រូបត្រូវតែយល់ដឹងឱ្យបានច្បាស់ ព្រោះវាជាជំងឺឆ្លងអាចទៅជាធ្ងន់ធ្ងរបាន។ ចំពោះករណីដដែលនេះ វេជ្ជបណ្ឌិត អះអាងថា នៅមានជំងឺផ្សេងៗជាច្រើនទៀតដែលឪពុកម្ដាយត្រូវតែដឹង ប៉ុន្តែអ្វីដែលសំខាន់នោះ គឺស្អូច ស្រឡទែន និងអុជស្វាយ ជាដើម។
ជាមួយគ្នានេះ អ្នកជំនាញវេជ្ជសាស្ត្របានលើកទឹកចិត្តដល់អ្នកអាណាព្យាបាលគ្រប់រូបគួរយល់ដឹងពីបញ្ហាការពារជំងឺថ្លើមប្រភេទបេ ព្រោះកម្មវិធីជាតិចាក់ទារករហូតដល់បច្ចុប្បន្ននេះ ភាគច្រើនពុំទាន់រកឃើញប្រព័ន្ធការពារថ្លើមប្រភេទបេនោះទេ ដូច្នេះ ឪពុកម្ដាយគួរពិនិត្យមើលថា កូនរបស់ខ្លួនមានប្រព័ន្ធការពារប្រភេទបេដែរឬទេ? ដូច្នេះ ដើម្បីដឹងថា មានប្រព័ន្ធការពារ ឬក៏គ្មានទាល់តែទៅមើលឈាម បើពុំមានទេត្រូវចាក់ឱ្យបានគ្រប់ដូស។
សូមទំនាក់ទំនងមកកាន់ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច នៅអគារ ងិន ហួយ ខនន័រ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ឬតាមរយៈលេខទូរសព្ទ ០២៣ ៩៩៩ ៨១១ ដើម្បីធ្វើការណាត់ជួប និងចាក់វ៉ាក់សាំង។
គួររម្លឹកថា មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ជាមជ្ឈមណ្ឌលមួយដែលមានបុត្រសម្ពន្ធជាមួយនឹងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលកំពុងទទួលបានការគាំទ្រ និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្រោមការដឹកនាំដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ៕