អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “ចំណុចទាំង១៤សម្រាប់អ្នកដើរកម្សាន្តក្រៅស្រុកថ្មីថ្មោង”
អត្ថបទដោយ : ពូន វាសនា
#MJQE#AmericanInterconSchool
ការធ្វើដំណើរដោយជិះយន្តហោះក្នុងប្រទេស ឬឆ្លងប្រទេស ហើយដំណើរកម្សាន្តបែបនេះអាចមានច្រើនដំណាក់កាលចាប់ពីការត្រួតពិនិត្យលិខិតឆ្លងដែន សំបុត្រយន្តហោះ ទម្ងន់អីវ៉ាន់របស់អ្នកដំណើរចាប់ពីច្រកទ្វារខាងក្នុងរហូតទៅដល់កន្លែងរង់ចាំ និងឡើងយន្តហោះធ្វើដំណើរតែម្ដង។ ខណៈពេលចុះចតដល់ទីតាំង ក៏មានដំណាក់កាលប្រហាក់ប្រហែលគ្នានេះដែរ។ យ៉ាងណាមិញ សម្រាប់អ្នកជិះយន្តហោះថ្មីថ្មោងប្រាកដណាស់អាចបង្កើតកំហុសតិច ឬច្រើនអាស្រ័យតាមការជាក់ស្ដែង។ នេះជាកំហុសទូទៅអ្នកជិះយន្តហោះដំបូងធ្លាប់បង្កើត ហើយអ្នកអាចមើលដើម្បីបញ្ចៀសបាន ចំណុចទាំងនោះមានដូចជា៖
១. ភ្លេចជ្រើសរើសកៅអីពេលកក់ :
មុនអ្នកកក់កៅអី អ្នកគួរពិនិត្យមើលផែនទីកៅអីក្នុងយន្តហោះ ដើម្បីសម្រេចចិត្តពីទីតាំងអ្នកចង់អង្គុយ ឧទាហរណ៍នៅជិតបង្អួចដោយអាចមើលឃើញទិដ្ឋភាពពីលើអាកាស។ នេះអាចធ្វើទៅបានតាមការកក់លើ Online ឬស្នើសួរអ្នកលក់សំបុត្រ។
២. ការកំណត់យកអីវ៉ាន់ទៅតាមខ្លួន :
អ្នកមិនគួរយកអីវ៉ាន់គ្រប់យ៉ាងដែលអ្នកមានយកទៅតាមខ្លួននៅពេលដំណើរកម្សាន្តនោះទេ ត្រូវមានបញ្ជីកំណត់មួយណាសំខាន់គួរយកទៅ។
៣. កុំយកអីវ៉ាន់មានតម្លៃតាមខ្លួន និងកុំយកអីវ៉ាន់ទៅច្រើនពេក :
មានច្បាប់កំណត់ខុសគ្នាទាក់ទងនឹងទំហំកាបូបដាក់អីវ៉ាន់ដែលអ្នកអាចយកទៅតាមបាន។ អ្នកគួរត្រួតពិនិត្យមើលច្បាប់កំណត់របស់ក្រុមហ៊ុនអាកាសចរណ៍ មុនពេលចេញពីផ្ទះ។
៤. យកដបទឹកតាមខ្លួន :
អ្នកមិនគួរយកសារធាតុរាវដាក់តាមកាបូបយកតាមខ្លួនលើយន្តហោះនោះទេ វាអាចកើតជាបញ្ហាផ្សេងៗ។
៥. ភ្លេចត្រួតពិនិត្យកាលបរិច្ឆេទលិខិតឆ្លងដែន :
អ្នកគួរត្រួតពិនិត្យកាលបរិច្ឆេទផុតកំណត់លិខិតឆ្លងដែន ដោយទុករយៈពេលចន្លោះច្រើនខែដែរ សម្រាប់ពេលវេលាអ្នកធ្វើដំណើរ។
៦. មិនបានត្រួតពិនិត្យពេលវេលាតាមតំបន់ :
អ្នកគួរត្រួតពិនិត្យម៉ោងពេលវេលាឱ្យត្រូវតាមតំបន់ ឬប្រទេសអ្នកធ្វើដំណើរ ដោយសារប្រទេសខ្លះអាចមានពេលវេលាខុសគ្នាច្រើនម៉ោង ដើម្បីបង្ការកុំឱ្យខកជើងយន្តហោះ។
៧. វង្វេងផ្លូវ ពេលជិតដល់ម៉ោងយន្តហោះចេញ :
មុនពេលអ្នកធ្វើដំណើរលេងក្នុងព្រលានយន្តហោះ អ្នកគួរធ្វើយ៉ាងណាឱ្យស្គាល់កន្លែងត្រួតពិនិត្យ ឬច្រកចូលកន្លែងរង់ចាំឡើងយន្តហោះ។ ការវង្វេងផ្លូវ អាចជារឿងមួយដែលអ្នកសប្បាយម្យ៉ាងដោយភ្លេចមើលពេលវេលា ដោយអ្នកអាចស្គាល់កន្លែងថ្មីៗ តែបើកៀកម៉ោងចេញដំណើរ អ្នកអាចខកខានការធ្វើដំណើរបាន។
៨. កុំមើលរំលងគម្រោងទិន្នន័យទូរសព្ទ :
បើអ្នកគ្រោងដំណើរកម្សាន្តរយៈពេលយូរ អ្នកគួរទិញគម្រោងទិន្នន័យ ឬ SimCard ក្នុងប្រទេសប្រើងាយស្រួលក្នុងការទំនាក់ទំនងមកកាន់មិត្តភក្ដិ ឬសាច់ញាតិ។
៩. កុំប្ដូរលុយច្រើនពេក មុនពេលធ្វើដំណើរ :
មានលុយនឹងដៃចាយផ្ដល់ភាពងាយស្រួល តែកុំប្ដូរលុយកាន់នឹងដៃច្រើនជ្រុល ដែលអាចនឹងមានឱកាសបាត់បង់។ អ្នកគួរកំណត់បរិមាណសមល្មម សម្រាប់ការចាយវាយ។
១០. ការដែលភ្លេចយក Credit Cards ទៅជាមួយ :
ជាការល្អ បើអ្នកមានលុយក្នុង Credit Card អាចដកចាយក្រៅស្រុកបាន ដូច្នេះអាចពិនិត្យមើលធនាគារនៅបរទេសជាប្រទេសអ្នកធ្វើដំណើរ។ ជាការល្អ បើអ្នកមានលុយក្នុង Credit Card អាចដកចាយក្រៅស្រុកបាន ដូច្នេះអាចពិនិត្យមើលធនាគារនៅប្រទេសអ្នកធ្វើដំណើរ។
១១. ការប្រើប្រាស់ស្បែកជើងគ្មានផាសុកភាព :
អ្នកគួរប្រើស្បែកជើងធូរៗ ងាយស្រួលពាក់ធ្វើដំណើរកម្សាន្តមិនបណ្តាលឱ្យឈឺជើងពិបាកក្នុងការធ្វើដំណើរកម្សាន្តរបស់អ្នកមានអារម្មណ៍ធុញថប់។
១២. មើលរំលងការស្រាវជ្រាវ :
អ្នកគួរតែមានការថតរូបភាពផ្សេងៗ ឬវីដេអូ និងស្រាវជ្រាវខ្លះទាក់ទងនឹងទីកន្លែងល្អៗ នៅតំបន់អ្នកធ្វើដំណើរទៅ។
១៣. កុំតឹងតែងពេក :
ការធ្វើដំណើរកម្សាន្ត អ្នកគួរផ្លាស់ប្ដូរទម្លាប់ដោយសាករបស់ថ្មីៗ ដូចជាម្ហូបអាហារនៅតាមតំបន់ ឬម្ហូបអាហាររបស់ប្រទេសនីមួយៗដែលអ្នកបានទៅកម្សាន្តជាដើមដើម្បីឱ្យស្គាល់រសជាតិ និងមានការប្រៀបធៀបគ្នា។
១៤. កុំស្លន់ស្លោ :
ការធ្វើដំណើរហេតុការណ៍គ្រប់យ៉ាងអាចកើតឡើងដូចជា បាត់សំបុត្ររថភ្លើង វង្វេងផ្លូវ ឬកត្តាផ្សេងទៀត។ អ្នកគួរបើកចិត្តឱ្យទូលាយ កុំស្លន់ស្លោ ដោះស្រាយបញ្ហាតាមស្ថានភាពជាក់ស្ដែង។ នេះអាចជាសាច់រឿងដ៏ល្អបំផុតទាក់ទងនឹងដំណើរកម្សាន្តរបស់អ្នក ល្អ ឬអាក្រក់ ក៏ជាបទពិសោធដែរ៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://news.sabay.com.kh/article/1026581