អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “អត្ថប្រយោជន៍ការស្តាប់តន្ត្រី”
អត្ថបទដោយ : ហ៊ិន គឹមហៀក
#MJQE #American Intercon School
ស្តាប់តន្រ្តីផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាពផ្លូវចិត្ត
មនុស្សជាច្រើនក្នុងលោកនេះពិតជាបានដឹងហើយថា តន្ត្រីមានឥទ្ធិពលវិជ្ជមានមកលើអារម្មណ៍របស់
យើងទោះបីជាតន្ត្រីបែបកម្សត់ក៏ដោយ។ ជាការពិត តន្ត្រីជួយបណ្ដេញភាពសោកសៅ និងទុក្ខកង្វល់
របស់យើង ហើយបង្កើនភាពរីករាយ និងផ្លាស់ប្ដូរអារម្មណ៍យើងទៀតផង។ ហេតុនេះហើយទើបតន្ត្រី
បានតាក់តែងឡើងជាវត្ថុប្រឆាំងការបាក់ទឹកចិត្ត។
ការស្តាប់តន្ត្រីមានអត្ថប្រយោជន៍ដល់ខួរក្បាល
ដោយសារតែតន្ត្រីបានជះឥទ្ធិពលទៅផ្នែកជាច្រើននៃខួរក្បាល ដូចនេះអ្នកឯកទេសមួយចំនួនតូចបានចាប់យកតន្ត្រីធ្វើជាផ្លូវសម្រាប់កាត់បន្ថយការបាក់ទឹកចិត្ត និងទុក្ខកង្វល់។ ផ្នែកជាច្រើននៃខួរក្បាល ជាពិសេសតំបន់ Hippocampus Prefrontal និង Cortex មានមុខងារទៅសម្របសម្រួលជាមួយនឹងការរំជួលចិត្ត ហើយអារម្មណ៍យើងនឹងទៅគ្រប់គ្រងចង្វាក់ Rhythm meter timber និង Pitch របស់តន្ត្រី។ ដោយសារតែមានសមត្ថភាពក្នុងការកែសម្រួលផ្នែកខ្លះនៃខួរក្បាលគ្រូពេទ្យព្យាបាលជាច្រើនបានប្រើប្រាស់តន្ត្រីជាចម្បង។ ជាឧទាហរណ៍ គ្រូពេទ្យព្យាបាលដោយប្រើប្រាស់តន្ត្រី ដើម្បីបង្រៀនជនរងគ្រោះដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ឬអ្នកជំងឺត្រដិតឱ្យនិយាយបានវិញ ឬប្រកបពាក្យឱ្យបានច្បាស់។ បន្ថែមពីនេះទៀត បច្ចុប្បន្នគឺមានការព្យាបាលបែបកែប្រែអារម្មណ៍ដោយប្រើតន្ត្រីសម្រាប់ព្យាបាលការបាក់ទឹកចិត្ត និងទុក្ខកង្វល់ទៀតផង។
តន្ត្រីអាចជួយឱ្យយើងសប្បាយចិត្ត
ទោះបីជាភាពសោកសៅ ឬការបាក់ទឹកចិត្តតោងជាប់ខ្លួនយើងក៏ដោយ មនុស្សជាច្រើននៅតែស្ដាប់តន្ត្រីសប្បាយៗ ដែលនេះគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានអារម្មណ៍មិនសប្បាយចិត្ត។ ច្រើនឆ្នាំមកហើយ មនុស្សមួយចំនួនធំបានសប្បាយចិត្តក៏ដោយសារតែតន្ត្រីដែរ។ មូលហេតុនោះគឺដោយសារតែសំឡេងស្ងប់របស់តន្ត្រីបានចូលរួមក្នុងការបង្កើតនៃអ័រម៉ូនសេរ៉ូតូនីន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកសេចក្ដីសប្បាយរីករាយ និងលួងលោម។ លើសពីនេះទៀត តន្រ្តីក៏ជំរុញដល់ការបញ្ចេញអ័រម៉ូនដូប៉ាមីន ដែលជា Neurotransmitter មានមុខងារយ៉ាងសំខាន់សម្រាប់បង្កើនអារម្មណ៍។ ចំណែកអ័រម៉ូនណូអេពីណេព្រីនវិញធ្វើឱ្យយើងរីករាយ និងមានការផលិតជាច្រើននៅពេលយើងស្ដាប់តន្ត្រី។
តន្ត្រីអាចបំបាត់ភាពតានតឹង
ភាពតានតឹងអាចបណ្ដាលមកពីរឿងជាច្រើនដូចជា ការងារទំនាក់ទំនងបុគ្គល និងបញ្ហាលុយកាក់ជាដើម។ ជម្រើសដ៏ល្អ គឺគួរតែស្ដាប់តន្ត្រី នោះទុក្ខកង្វល់យើងនឹងបានធូរស្បើយ។ ការស្ថិតនៅជាមួយ តន្រ្តីដែលមានសភាពលួងលោម គឺជាការព្យាបាលដ៏មានប្រសិទ្ធភាពបំបាត់ស្ត្រេស និងសាច់ដុំបានសម្រាកទៀតផង។
រលកសញ្ញាខួរក្បារបស់យើងអាចមានការប្រែប្រួល
តន្ត្រីមិនត្រឹមតែកែប្រែអារម្មណ៍ដែលយើងមាននៅពេលនេះទេ តន្រ្តីក៏អាចផ្លាស់ប្ដូរអារម្មណ៍យើងនៅ
ពេលអនាគតបានផងដែរ។ តាមការសិក្សាបានបញ្ជាក់ថា រលកសញ្ញាខួរក្បាលរបស់យើងកំពុងពិចារ
ណាកែប្រែដោយតន្ត្រី ទោះបីនៅពេលមិនបានស្ដាប់ក៏ដោយ។ ការបញ្ជាក់នេះមានន័យថា ការស្ដាប់
តន្ត្រីគឺធ្វើឱ្យយើងពោរពេញទៅដោយអារម្មណ៍វិជ្ជមាន។
ការគិតរបស់យើងអាចផ្លាស់ប្ដូរ
ភាពសោកសៅអាចនៅជាប់យូរអង្វែង និងមិនអាចប្រកែកបាន។ អ្វីដែលយើងគួរធ្វើនោះគឺស្ដាប់បទ
ភ្លេងដែលយើងចូលចិត្ត។ អ្នកឯកទេសបានបង្ហាញថា ការស្ដាប់តន្ត្រីផ្ទាល់គឺជាវេទមន្តជួយយើងក្នុងការ
សម្រេចការគិតសប្បាយៗ ហើយតន្ត្រីពិតជាអស្ចារ្យខ្លាំងណាស់៕
ដកស្រង់ចេញពី : https://hellokrupet.com ›