អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការដើរថយក្រោយ”
អត្ថបទដកស្រង់ដោយ : អ៊ាក គារី
#MJQE#AmericanInterconSchool
តើលោកអ្នកយល់ថាការហាត់ប្រាណប្រចាំថ្ងៃរបស់អ្នកគួឱ្យធុញទ្រាន់មែនទេ? ចូរបន្ថែមសកម្មភាព “ដើរថយក្រោយ” ទៅក្នុងទម្លាប់ហាត់ប្រាណរបស់លោកអ្នកដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែករូបរាងកាយ និងស្មារតីកាន់តែល្អប្រសើរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការដើរថយក្រោយ៖
១. បង្កើនតុល្យភាព : ការដើរថយក្រោយ អាចជួយពង្រឹងស្មារតីនៃការផ្ដោត និងពង្រឹងស្មារតីនៃការដឹងអំពីរាងកាយ និងបរិស្ថាននៅជុំវិញ។
២. រំញោចសាច់ដុំ និងសន្លាក់ដែលមិនសូវបានធ្វើចលនា : ការដើរថយក្រោយ ជួយឱ្យសាច់ដុំ និងសន្លាក់ដែលមិនសូវបានធ្វើចលនាឱ្យធ្វើចលនា និងជួយឱ្យមានភាពរឹងមាំជាមុន។
៣. បង្កើនការចងចាំ : ការស្រាវជ្រាវបានបង្ហាញថា ការដើរថយក្រោយមានប្រសិទ្ធភាពជាវិជ្ជមានចំពោះការចងចាំដូចជា ការចាំហេតុការណ៍ ពាក្យនៅក្នុងបញ្ជី និងរូបភាព ដែលអ្នកបានមើលឃើញពីមុនមក។
៤. ជំរុញការដុតរំលាយអាហារ : ការដើរថយក្រោយអាចបង្កើនកម្រិតចង្វាក់បេះដូង និងដុតកាឡូរីច្រើនក្នុងមួយនាទី បើធៀបទៅនឹងការដើរធម្មតា។ ដំបូង ត្រូវអនុវត្តលំហាត់ប្រាណនេះនៅបរិវេណខាងក្នុងផ្ទះណាមួយដែលគ្មានជណ្ដើរ ឬឧបសគ្គ។ ដើម្បីសុវត្ថិភាព ត្រូវដើរថយក្រោយនៅខាងក្រៅដោយមានគ្នាទៅជាមួយដើម្បីឱ្យលោកអ្នកអាចប្ដូរវេនជួយមើលគ្នាក្រែងមានឧបសគ្គណាមួយនៅខាងក្រោយ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.manulife.com.kh/km/insights/benefits-of-walking-backwards.html