អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “វិធីមួយក្នុងចំណោមវិធីផ្សេងៗទៀតដើម្បីរៀនពូកែបាននិទ្ទេស A”
អត្ថបទដកស្រង់ដោយ : សៀង ម៉េងលី
#MJQE#AmericanInterconSchool
ការរៀបចំផែនការសកម្មភាពប្រចាំថ្ងៃ គឺជារឿងចាំបាច់សម្រាប់សិស្សានុសិស្សទាំងអស់គ្នា។ ខាង ក្រោមនេះជាចំណុចមួយក្នុងចំណោមចំណុចសកម្មភាជាច្រើនទៀត ដែលអាចនាំអ្នកឱ្យរៀនពូកែ និងរៀនបាននិទ្ទេស A៖
សិស្សានុសិស្សត្រូវច្បាស់ថាមេរៀនដែលគ្រូបានបង្រៀនហើយគឺពិតជាបានយល់ច្បាស់ ហើយ កិច្ចការដែលគ្រូបានដាក់ជូន គឺប្រាកដថាធ្វើជូនគ្រូបានត្រឹមត្រូវ តែបើមានចំណុចណាមិនច្បាស់ ត្រូវ សួរ និងស្វែងយល់ស្រាវជ្រាវបន្ថែម។ ចំណុចសំខាន់បំផុតគឺត្រូវរៀនឱ្យបានមុនគ្រូ ហើយរៀនបង្កើត សំណួរ ឬលំហាត់ដើម្បីសួរឆ្លើយ និងដោះស្រាយដោយខ្លួនឯង និងត្រូវផ្ទៀងផ្ទាត់ចម្លើយជាមួយ ខ្លឹមសារមេរៀនលោកគ្រូ អ្នកគ្រូ និងសៀវភៅកំណែ តែបើមានសំណួរ ឬលំហាត់ខ្លះដែលមិនមាន លទ្ធភាពអាចឆ្លើយ ឬដោះស្រាយមិនបានទេ ត្រូវរក្សាវាទុកដើម្បីសួរគ្រូ ឬស្នើសុំការពន្យល់ពីគ្រូ នៅពេលដែលកំពុងរៀន ឬពេលសមស្របណាមួយ (តែកុំទុកចោលយូរ)។
ឧទាហរណ៍ : បើគ្រូបង្រៀនវិទ្យាសាស្ត្រដល់មេរៀនទី២ គ្រប់ខ្លឹមសារ និងកិច្ចការដែលគ្រូដាក់ឱ្យ គឺត្រូវតែធ្វើឱ្យហើយ និងច្បាស់ថាជាកិច្ចការដែលធ្វើជូនគ្រូគឺពិតជាត្រឹមត្រូវ។ បើថ្ងៃបន្ទាប់ត្រូវនឹង មុខវិជ្ជាវិទ្យាសាស្ត្រនោះទៀត គឺសិស្សត្រូវតែអានមេរៀនទី៣ ដើម្បីស្វែងយល់ខ្លឹមសារ រួចបង្កើត សំណួរសួរខ្លួនឯង និងស្រង់យកខ្លឹមសារដែលខ្លួនមិនយល់ ឆ្លើយមិនបាន និងមិនចេះដោះស្រាយ ត្រូវទុកស្នើសុំការពន្យល់ពីគ្រូ។
កូនៗជាកុលបុត្រ កុលធីតា គួរសិក្សាទាន់ខ្លួននៅក្មេងដូចពាក្យមួយពោលថា (នៅក្មេងឱ្យឆ្គួតនឹង សិក្សា វ័យធំកាលណាឆ្គួតនឹងធ្វើការបញ្ចេញស្នាដៃ លុះមច្ឆិមវ័យគឺឆ្គួតនឹងសាងសីលទាន)។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
– សៀវភៅ វិធីរៀនចាំ រៀនពូកែ រៀនបាននិទ្ទេស A
– https://www.buyloy.com