អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មាន អាសយដ្ឋានស្ថិតនៅអគាលេខ1C និង 13D កែងផ្លូវ53 និង154 ភូមិ5 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ អគារនេះមានកម្ពស់8ជាន់ មានទំហំអគារសរុបចំនួន425.01m2 និងទំហំដីមានចំនួន151.39m2 ប្រកបដោយស្តង់ដាបែបទំនើប មានគុណភាព សុវត្ថិភាព ផាសុកភាព មានជណ្តើរយន្ត1 និងជណ្តើរជើង2 ។
អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី នៅក្នុងបន្ទប់សិស្សសិក្សាត្រូវបានរៀបចំបំពាក់នូវម៉ាស៊ីនត្រជាក់ Smart TV ដើម្បីបំពេញតម្រូវការក្នុងការសិក្សា។ នៅតាមជាន់នីមួយៗ មានដាក់ថូផ្កាលម្អ និងមានរៀបចំសាឡុង និងតុ សម្រាប់សិស្សានុសិស្សអង្គុយលេង ឬអានសៀវភៅជាដើម។
អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី08 ខែឧសភា ឆ្នាំ2019 ហើយអគារនេះ បានដាក់ឱ្យសិស្សរៀនថ្នាក់ចំណេះទូទៅខ្មែរថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី12 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ដំណើរការចូលរៀនតាំងពីថ្ងៃទី16 ខែតុលា ឆ្នាំ2019 មកម្ល៉េះ។ បច្ចុប្បន្ន អគារនេះត្រូវបានដាក់ឱ្យសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី12 សិក្សាចំនួន2វេន រួមទាំងថ្នាក់ភាសាចិន និងអង់គ្លេសសិក្សានៅពេលល្ងាចបន្ត។