សេវាកម្មដឹកជញ្ជូនសិស្សអន្តរទ្វីប

បេសកកម្មរបស់យើងគឺផ្តល់នូវសេវាកម្មដឹកជញ្ជូនមួយដែលឈានមុខគេ ប្រកបដោយសេវាកម្មល្អ សុវត្ថិភាពខ្ពស់ និងផាសុកភាព។ យើងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ ជាមួយនឹងរថយន្តតែពីរគ្រឿងប៉ុណ្ណោះ ហើយសព្វថ្ងៃនេះយើងមានរថយន្តជាង១០០គ្រឿង ជាមួយ យានដ្ឋាន និងកន្លែងលាងរថយន្តផ្ទាល់ខ្លួនដែលធ្វើឱ្យសេវាកម្មរបស់យើងដំណើរការទៅយ៉ាងរលូន។ យើងបានក្លាយជាសេវាកម្មមួយដ៏សំខាន់របស់ប្រព័ន្ធអប់រំ នៃមជ្ឈមណ្ខលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបច្ចុប្បន្ននេះផ្តល់សេវាកម្មដឹកជញ្ជូនដល់សិស្សានុសិស្សប្រមាណ៤០០០នាក់ ជារៀង រាល់ថ្ងៃ ដែលបាននឹងកំពុងប្រតិបត្តិការគ្រប់ខណ្ឌទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្តាល។