សេវាកម្មសម្អាត និងអនាម័យ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើរតួនាទីយ៉ាង សំខាន់ក្នុងការថែរក្សាអនាម័យ និងបរិស្ថានប្រកបដោយស្រស់បំព្រង និងបរិយាកាសប្រកបដោយ ផាសុកភាពជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងភ្ញៀវទាំងអស់ដែលកំពុងបម្រើការងារ និងប្រើសេវាកម្មរបស់ក្រុមហ៊ុនប្រកបដោយវិជ្ជាជីវៈ និងជំនាញច្បាស់លាស់។
សេវាកម្មសម្អាត និងអនាម័យរួមមាន៖
- សេវាសម្អាតទូទៅ
- សម្អាតសាលប្រជុំ និងសាលសន្និសីទ
- សម្អាតការិយាល័យការិយាល័យរបស់លោកប្រធាន
- សម្អាតក្នុង និងក្រៅថ្នាក់រៀន
- សម្អាតបន្ទប់ទឹក និងបរិក្ខារក្នុងបន្ទប់ទឹក
- សម្អាតតាមផ្លូវដើរ និងកន្លែងទទួលភ្ញៀវក្នុងបរិវេណអគារ
- សម្អាតក្នុងបន្ទប់ការិយាល័យ (សម្អាតការ៉ូ)
- បោកគក់កម្រាលសាឡុង វាំងនន និងសម្ភារប្រើប្រាស់ផ្សេងៗ
- សម្អាតអគារលម្អិតអំឡុងពេលវិស្សមកាល