ជម្រាបសួរ លោក លោកស្រី មាតា បិតា ឬ អ្នកអាណាព្យាបាល!
សួស្តី! ប្អូនៗសិស្សានុសិស្សទាំងអស់!
ការសិក្សានៅថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ជាជំហានដំបូងដែលប្អូនៗសិស្សានុសិស្សត្រៀមរៀបចំខ្លួនក្នុងការសិក្សាចំណេះទូទៅ។ សាលារៀន អន្តរទ្វីប អាមេរិកាំង យកចិត្តទុកដាក់បំផុតទៅលើការអប់រំឥរិយាបថ បណ្តុះទម្លាប់ល្អ ការទំនាក់ទំនង ការគ្រប់គ្រងខ្លួនឯង រួមទាំងចំណេះដឹង និងបំណិន។ យើងខ្ញុំទាំងអស់គ្នានឹងអប់រំបុត្រា បុត្រីរបស់លោកអ្នកឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម ដោយចាប់ផ្តើមពីកុមារតូចៗ។ ចូលរួមជាមួយយើងខ្ញុំដើម្បីធ្វើឱ្យកូនលោកអ្នកកាន់តែប្រសើរឡើង។
សូមលោក លោកស្រីទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។