កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ អ៊ន់ សេរី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”សង្កេតរូបផ្គុំកោសិកាខ្ទឹមបារាំង”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ មីក្រូទស្សន៍អុបទិច បន្ទះកញ្ចក់ស្តើង បន្ទះកញ្ចក់ បំពង់បន្តក់ទឹក ម្ជុលលំពែងមើមខ្ទឹមបារាំង។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• សង្កេតកោសិការុក្ខជាតិដោយប្រើមីក្រូទស្សន៍រួចទាញសនិ្នដ្ឋានពីការពិសោធនេះ។