កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ អ៊ន់ សេរី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៩ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ការសង្កេតខួរក្បាលថនិកសត្វ”។ មុនធ្វើការពិសោធអ្នកគ្រូបានបង្ហាញអំពីសម្ភារពិសោធន៍ដែលមានដូចជា៖ កាំបិតចុងស្រួច ដង្កៀប ថាសវះកាត់ ជ្រុញ ខួរក្បាលជ្រូក។
គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
- សង្កេតរូបរាងខាងក្រៅនៃខួរក្បាលថនិកសត្វ
- ដាក់ឈ្មោះផ្នែកផ្សេងៗនៃខួរក្បាលថនិកសត្វ
- ទាញសេចក្តីសនិ្នដ្ឋានពីការពិសោធ