កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ អ៊ន់ សេរី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ពិសោធឥទ្ធិពលស្ករលើសកម្មភាពដំបែ”។ មុនធ្វើការពិសោធអ្នកគ្រូបានបង្ហាញអំពីសម្ភារពិសោធន៍ដែលមានដូចជា៖ ចង្ក្រានហ្គាស ឬចង្ក្រានអគ្គីសនី ឆ្នាំងដាំទឹក ដបជ័រ៤ ហ្វឺត ចង្កឹះ ស្ករស250g ម្សៅដំបែឬមេនំបុ័ង300g ជញ្ជីងអេឡិចត្រូនិច។
គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
- សង្កេតពីឥទ្ធិពលស្ករលើដំបែ
- ទាញសេចក្តីសនិ្នដ្ឋានពីការពិសោធ