កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ អ៊ន់ សេរី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ពិសោធការសង្កេតប្រូទីសទឹកសាប”។ មុនធ្វើការពិសោធអ្នកគ្រូបានបង្ហាញអំពីសម្ភារពិសោធន៍ដែលមានដូចជា៖ បំពង់បន្តក់ កែវទឹក ទឹកត្រពាំងឬថ្លុក កែវទឹក បន្ទះកញ្ចក់ បន្ទះកញ្ចក់ស្តើង។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
- សង្កេតពីទម្រង់និងរូបរាងរបស់ប្រូទីសទឹកសាប
- ទាញសេចក្តីសនិ្នដ្ឋានពីការពិសោធ