កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ អ៊ន់ សេរី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៩ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ពិសោធការសំយោគគ្លុយកូស(អាមីដុង)ដោយរុក្ខជាតិបៃតង”។ មុនធ្វើការពិសោធអ្នកគ្រូបានបង្ហាញអំពីសម្ភារពិសោធន៍ដែលមានដូចជា៖ ចង្ក្រានហ្គាស កំប៉ុងហ្គាស ឆ្នាំងដាំទឹក បំពង់កែវក្រិត អាល់កុល ដង្កៀប ទឹកអុីយ៉ូត(បេតាឌីន) កែវទឹក។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• សង្កេតការសំយោគគ្លុយកូស(អាមីដុង)របស់រុក្ខជាតិបៃតង
• ទាញសេចក្តីសនិ្នដ្ឋានពីការពិសោធ