កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ អ៊ន់ សេរី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៩ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ការសង្កេតស្តូម៉ាតនៃស្លឹករុក្ខជាតិ”។ មុនធ្វើការពិសោធអ្នកគ្រូបានបង្ហាញអំពីសម្ភារពិសោធន៍ដែលមានដូចជា៖ មីក្រូទស្សន៍ បន្ទះឡាម ស្កុតថ្លា ទឹកថ្នាំលាបក្រចកថ្លា(គ្មានពណ៌) ស្លឹករុក្ខជាតិឌីកូទីលេដូន ស្លឹករុក្ខជាតិម៉ូណូកូទីលេដូន។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• សង្កេតទម្រង់ស្តូម៉ាតរបស់រុក្ខជាតិម៉ូណូកូទីលេដូននិងឌីកូទីលេដូន
• វិភាគលើភាពខុសគ្នានៃចំនួនស្តូម៉ាតនៅផ្នែកខាងក្រោមនិងផ្នែកខាងលើស្លឹករុក្ខជាតិ