កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ រី សុទ្ធាវី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៩ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ការរកវត្តមានអាស៊ីង-បាសក្នុងសូលុយស្យុងមួយចំនួន” មុនធ្វើការពិសោធ អ្នកបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ ទឹកក្រូចឆ្មារ ទឹកសម្អាតកញ្ចក់ ទឹកខ្មេះ ទឹកកំបោរ ទឹកដោះគោ ទឹកអំបិល ស្ពៃក្តោបពណ៌ស្វាយ កែវជ័រ ចង្ក្រាន ឆ្នាំង ឧបករណ៍pH។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
- សិស្សបង្កើតអង្គធាតុចង្អុលណ៌ដើម្បីរកវត្តមានអាស៊ីត បាស។
- សិស្សចេះប្រើឧបករណ៍pHដើម្បីវាស់សូលុយស្យុងអាស៊ីត បាស។
- សិស្សកំណត់លក្ខណៈរបស់សូលុយស្យុងនិមួយៗ។