- កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ អ៊ន់ សេរី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ការសង្កេតសរីរាង្គក្នុងរបស់ត្រី”។ មុនធ្វើការពិសោធអ្នកគ្រូបានបង្ហាញអំពីសម្ភារពិសោធន៍ដែលមានដូចជា៖ ត្រីស្រស់ ក្តារសម្រាប់វះសាច់ កូនកន្ត្រៃ ដង្កៀប ក្រដាសជូតមាត់ កូនកាំបិត។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
- សង្កេតមើលសរីរាង្គផ្សេងៗក្នុងសារពាង្គកាយត្រី
- បង្ហាញពីរបៀបវះមើលសរីរាង្គក្នុងរបស់ត្រី
- វិភាគនិងទាញសេចក្តីសន្និដ្ឋានលទ្ធផលពិសោធន៍