កាលពីថ្ងៃទី04 ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ទី រិទ្ធី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ការកំណត់ទីតាំងរសជាតិមូលដ្ឋាន”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ សំឡីត្បាលត្រចៀក កែវក្រិត អំបិល ស្ករស ទឹកខ្មេះឬក្រូចឆ្មា ស៊ុលផានីន(ល្វីង) ពែង ។គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• កំណត់ទីតាំងរសជាតិមូលដ្ឋានទាំង៤ប្រភេទនៅលើអណ្តាតដូចជា ប្រៃ ផ្អែម ល្វីង និងជូរ
• បណ្តុះស្មារតីសិស្សឲ្យចេះសង្កេត និងតាមដានការពិសោធ