កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ រី សុទ្ធាវី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ប្រតិកម្មគីមី”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ Baking Soda ទឹកខ្មេះ ទៀន ដែកកេះ ប្រអប់ជ័រ។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• ប្រាប់ផលិតផលដែលទទួលបានពីប្រតិកម្មគីមីរវាងBaking Soda និងទឹកខ្មេះ។
• សរសេរសមីការដែលបានពីប្រតិកម្មខាងលើ។