កាលពីថ្ងៃទី27 ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ រី សុទ្ធាវី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី7ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ដង់ស៊ីតេនៃអង្គធាតុ រឹង និងរាវ”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ កែវបេស៊ែ កែវក្រិត ជញ្ជីងអេឡិចត្រូនិច ប្រេងឆា ដុំលោហៈទឹក។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• ចេះប្រើជញ្ចីងដើម្បីថ្លឹងម៉ាសអង្គធាតុ
• ចេះប្រើកែវក្រិតដើម្បីវាល់មាឌអង្គធាតុរាវ
• គណនាដង់ស៊ីតេនៃអង្គធាតុរឹង និងរាវ
• ប្រៀបធៀបដង់ស៊ីតេនៃអង្គធាតុលិចនិងអណ្តែតក្នុងទឹក។