កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ អ៊ន់ សេរី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ការសង្កេតប្រូទីសទឹកសាប”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ ទឹកស្រះ ឬទឹកត្រពាំង មីក្រូទស្សន៍ បំពង់បន្តក់ បន្ទះកញ្ចក់ និងកញ្ចក់ស្តើង។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖ ដើម្បីបញ្ជាក់វត្តមានប្រូទីសទឹកសាបនៅក្នុងទឹកស្រះឬទឹកថ្លុក ត្រពាំង និងពិនិត្យមើលរូបភាពប្រភេទប្រូទីសទឹកសាបផ្សេងៗ